បោះពុម្ព

តួនាទីភារកិច្ច

បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រែក្លាយពីសាលាភូមិន្ទនគរបាល យោងតាមអនុក្រឹត្យ លេខៈ ៨៨ អ.ន.ក្រ.ប.ក ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៧។ បណ្ឌិត្យសភានគរបាលកម្ពុជា មានតួនាទីជាគ្រឹះស្ថានសិក្សា ដែលមានភារកិច្ចស្រាវជ្រាវវិទ្យាសាស្រ្ត និងការបណ្តុះបណ្តាល ធនធានមនុស្ស លើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំណេះដឹងទូទៅ និងភាសាបរទេស ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ។

        បណ្ឌិត្យសភានគរបាលកម្ពុជាមានភារកិច្ចដូចខាងក្រោមៈ

- ធ្វើការស្រាវជ្រាវវិទ្យាសាស្រ្ត ពាក់ព័ន្ធដល់កិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
- រៀបចំផែនការបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត្យ
-

រៀបចំផែនការនិងកម្មវិធីវិក្រិតការ សុក្រឹតការ ដល់នាយនគរបាល នាយនគរបាលជាន់ខ្ពស់ នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ អោយបានស៊ីជំរៅលើមុខជំនាញឯកទេស និងវិធីសាស្រ្តថ្មីៗ នៃកងកម្លាំងនគរបាលជាតិ ស្របតាមសភាពការសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឈរបស់ប្រទេសជាតិ

- រៀបចំគំរោងផែនការថវិកា សម្រាប់ការងារបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ និងកិច្ចដំណើរការ របស់ បណ្ឌិត្យសភានគរបាលកម្ពុជា។ គ្រប់គ្រងចំណូលនិងបញ្ញាចំណាយ ស្របតាមនិតិវិធីហិរញ្ញវត្តុ និងតាម គំរោងផែនការថវិការប្រចាំឆ្នាំ
- សិក្សាស្រាវជ្រាវ និងទំនើបភាវួបនីយកម្មខ្លឹមសារឯកសារបង្ហាត់បង្រៀន កម្មវិធីសិក្សា និងកម្មសិក្សាប្រតិបត្តិ
- គ្រប់គ្រងមន្រ្តីនគរបាលក្រោមឱវាទ និងធ្វើការវាយតំលៃមន្ត្រីក្រោមឱវាទ ដើម្បីស្នើសុំតែងតាំងមុខតំណែង ផ្ទេរភារកិច្ច តំឡើងឋានន្តរសក្កិ ឬដាក់វិន័យ ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យនិងសំរេច
- ធ្វើរបាយការណ៍ តាមការកំណត់ ជូនដល់ក្រសួងមហាផ្ទៃ
- ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រគល់អោយ