បោះពុម្ព

ចក្ខុវិស័យ និងបេសកកម្ម

. ចក្ខុវិស័យ
       " បណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រឹះស្ថានសិក្សាសាធារណៈជាតិតែមួយគត់ ដែលមានឯកទេសលើការស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងអប់រំបណ្តុះបណ្តាលគ្រប់កម្រិត ដល់កងកម្លាំង នគរបាលជាតិ មន្ត្រីពន្ធនាគារ ដែលមានការទទួលស្គាល់គុណភាពអប់រំកម្រិតជាតិ និងអន្តរជាតិ។ "

២. បេសកម្ម
       "បណ្ឌិត្យសភានគរបាលកម្ពុជា ធ្វើការងារស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងអប់រំបណ្តុះ បណ្តាលធនធានមនុស្សដល់កងកម្លាំងនគរបាលជាតិ មន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងមន្រ្តីរាជការ លើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចដឹកនាំបញ្ជា គ្រប់កម្រិតសិក្សា។ "

៣. គុណតម្លៃ

១. គុណភាព
២. ក្រមសីលធម៌វិជ្ជាជីវៈ
៣. វិន័យ
៤. ឧត្តមភាព

 ៤. គោលបំណង

បង្កើននិងពង្រឹងសមត្ថភាពមន្រ្តីនគរបាលជាតិកម្ពុជា និងមន្ត្រីពន្ធនាគារ ឱ្យក្លាយជាកងកម្លាំងស្នូលដែលមានវិជ្ជាជីវៈជំនាញប្រកបដោយបច្ចេកទេសទំនើប មានសមត្ថភាព មានស្មារតី ទទួលខុសត្រូវក្នុងការគោរពប្រតិបត្តិច្បាប់ គោរពសិទ្ធិមនុស្ស និងបម្រើប្រជាជនដោយស្មោះត្រង់។

 ៥. គោលដៅ

បណ្ឌិត្យសភានគរបាលកម្ពុជា ដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តសំខាន់ៗ សម្រាប់អនុវត្តរយៈពេល ៥ឆ្នាំ (២០១៥ - ២០១៩) ដូចខាងក្រោម ៖

១. ពង្រឹងការងារគ្រប់គ្រង ដឹកនាំ និងលើកកម្ពស់អភិបាលកិច្ចល្អ
២. អភិវឌ្ឍកម្មវិធីសិក្សា និងពង្រីកវិសាលភាពបណ្តុះណ្តាលមុខជំនាញគ្រប់កម្រិត ដល់មន្ត្រី នគរបាលជាតិ និងមន្ត្រីពន្ធនាគារ
៣. បង្កើនគុណវុឌ្ឍិ និងអភិវឌ្ឍសមត្ថភាពសាស្រ្តាចារ្យ/គ្រូនគរបាលជាតិ
៤. លើកកម្ពស់សមត្ថភាពមន្រ្តីស្រាវជ្រាវ និងជម្រុញការងារស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល
៥. លើកកម្ពស់គុណភាពអប់រំស្របតាមស្តង់ដាគុណភាពអប់រំជាតិ និងតំបន់
៦. ពង្រឹងនិងពង្រីកកិច្ចសហប្រតិ្តការជាមួយស្ថាប័នជាតិ និងអន្តរជាតិ
៧. លើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងសម្ភាររូបវ័ន្ត អភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភាររូបវ័ន្ត
៨. លើកកម្ពស់សមភាពយេនឌ័រ សិល្បៈ និងកីឡា
៩. កៀរគរប្រភពធនធានហិរញ្ញវត្ថុ និងពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព