បោះពុម្ព

ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លី ដឹកនាំគណៈប្រតិភូ ចូលរួមវេទិកា នៃថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាល នៅសាធាណៈរដ្ឋប្រជាមានិតចិន

តបតាមការអញ្ជើញរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ហ្គូ បាវ ប្រធានសាកលវិទ្យាល័យនគរបាលខេត្តយូណាន នៃ សាធាណៈរដ្ឋប្រជាមានិតចិន ព្រមទាំងស្ថានទូតចិន ប្រចាំនៅកម្ពុជា និងដោយទទួលបានការអនុញ្ញត ដ៏ខ្ពង់ខ្ពង់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំគណៈប្រតិភូ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ០៤ រូប ចូលរួមវេទកា នៃថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាល ប្រទេសចិន អាស៊ាន នេប៉ាល់ តំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវ នៅសាកលវិទ្យាល័យនគរបាលខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិត ក្រោមប្រធានបទ «ការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់» ដែលត្រូវបានរៀបចំឡើងដំបូងបង្អស់ ដោយក្រសួងសន្តិសុខ សាធារណៈរដ្ឋចិន ពាក់ព័ន្ធនឹងកម្មវិធីបណ្តុះបណ្តាលនគរបាលអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៨ ខែ មីនា ដល់ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៦ ចំនួន ០៧ ថ្ងៃ។

គោលដៅចម្បងនៃដំណើរបេសកកម្មនេះ គឺបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ ឲ្យស្របតាមខ្លឹមសារអនុស្សារណៈនៃមារយោគយល់ (MOU) និងផែនការសកម្មភាព សម្រាប់អនុវត្តឆ្នាំ២០១៥-២០១៦ រវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងសាកលវិទ្យាល័យខេត្តយូណាន ស្តីពី ការបណ្តុះបណ្តាលមន្ត្រីនគរបាល ការផ្លាស់ប្តូរនិងចែករំលែកបទពិសោធ រវាងមន្ត្រី គ្រូ និងនិស្សិត-សិក្ខាកាម ព្រមទាំងការធ្វើសិក្ខាសាលា-វេទិកាពិភាក្សា ការស្រាវជ្រាវ និងការទទួលស្គាល់កម្មវិធីសិក្សារួមគ្នា។ ការចូលរួមវេទិកានេះ គឺជាការឆ្លើយតបផងដែរ ទៅនឹងផែនការយុទ្ធសាស្ត្ររយៈពេល ០៥ឆ្នាំ (២០១៥- ២០១៩) របស់បណ្ឌិត្យសភានគរបាលកម្ពុជា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ។
នៅក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នឹងចូលរួម៖
១.ផ្តល់នូវបទអន្តរាគមន៍រយៈ ពេល១៥នាទី លើប្រធានបទស្តីពី «ការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់» ឲ្យស្របតាមបរិបទថ្មី និងសភាពការណ៍សន្តិសុខកំពុងវិវត្ត
២.កិច្ចប្រជុំពិភាក្សាតុមូល លើប្រធានបទស្តីពី «ការកសាងសម ត្ថភាពមន្ត្រីអនុវត្តច្បាប់»។ កិច្ចពិភាក្សានេះ នឹងផ្តោតជាសំខាន់លើ បញ្ហាសន្តិសុខ (តាមបែបប្រពៃណី និងមិនមែនប្រពៃណី) ការចែករំលែកបទពិសោធនិងការអនុវត្តប្រកបដោយជោគជ័យកន្លងមក ក្នុងការអប់រំបណ្តុះបណ្តាលកងកម្លាំង និងវិធីសាស្រ្តអភិវឌ្ឍន៍សមត្ថភាពនិងចំណេះដឹងមន្រ្តីអនុវត្តច្បាប់ ប្រកបដោយប្រសិទ្ធភាព តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិលើការងារបណ្តុះបណ្តាល។