បោះពុម្ព

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ដឹកនាំប្រតិភូត្រឡប់ពី បំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ប្រកបដោយជោគជ័យ

តាមការអញ្ជើញរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងតាមការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទ    ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំគណៈប្រតិភូនិវត្តន៍ មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ច សិក្សាផ្លូវការ និងដកស្រង់បទពិសោធន៍ ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០១៦ នៅសហរដ្ឋអាមេរិក។

ក្នុងដំណើរទស្សនកិច្ចនេះ  គណៈប្រតិភូ  បានជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ        ដើម្បីសិក្សាស្វែងយល់   និងដកស្រង់បទពិសធន៍ល្អៗ   នៅតាមស្ថាប័នបណ្តុះបណ្តាល និង ស្ថាប័នប្រើប្រាស់មន្រ្តីអនុវត្តច្បាប់ចំនួន ៤ រួមមានៈ
១- មជ្ឈមណ្ឌលបណ្តុះបណ្តាល មន្រ្តីអនុវត្តច្បាប់សហព័ន្ឋ  ដែលមានបណ្ឌិត្យសភា ចំនួន ១១ ចំណុះ និងមានភារកិច្ចបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់មកពីទីភ្នាក់ងារចំនួន៩៦
ទូទាំងសហរដ្ឋអាមរិក មានទីតាំងនៅរដ្ឋ Georgia។
២- ទីស្នាក់កណ្តាលស្ថាប័នស៊ើបអង្កេតសន្តិសុខមាតុភូមិ     ដែលមានទីតាំងនៅរដ្ឋ
Washington DC ។
៣- មជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាលមន្រ្តីនគរបាល     និងមន្រ្តីពន្ធនាគារថ្នាក់មូល
ដ្ឋាន នៃរដ្ឋ Florida។
៤- ទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិប្រចាំតំបន់ ទទួលបន្ទុកការងារ អន្តោ- ប្រវេសន៍ ។

ក្នុងដំណើរទស្សនកិច្ចសិក្សាខាងលើនេះ គណៈប្រតិភូ ទទួលបានលទ្ធផល ដូចខាងក្រោម៖
១- បានសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ស្តីពីការងារដឹកនាំ គ្រប់គ្រង  លើការអប់រំ បណ្តុះបណ្តាល មន្រ្តីអនុវត្តច្បាប់។
២- បានសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍  ស្តីពីវិធីសាស្រ្តបង្ហាត់បង្រៀន និងការរៀបចំផែនការតម្រូវការគ្រូជំនាញ ឯកទេសបន្តវេន។
៣- បានសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍  ស្តីពីការហ្វឹកហាត់អនុវត្តជាក់ ស្តែង និងកន្លែងហ្វឹកហាត់នានា។
៤- បានសិក្សាស្វែងយល់  និងដកស្រង់បទពិសោធន៍ ស្តីពីកិច្ចសហការល្អរវាង អង្គភាពប្រើប្រាស់មន្រ្តីអនុវត្តច្បាប់ និងអង្គភាពអប់រំ បណ្តុះបណ្តាល ក្នុងន័យជម្រុញឲ្យ ការងារអប់រំបណ្តុះបណ្តាល   ឆ្លើយតបតម្រូវការអង្គភាពប្រើប្រាស់     និងសភាពការណ៍ សន្តិសុខរបស់ប្រទេសជាតិ ។
៥- បានសិក្សាស្វែងយល់       និងដកស្រង់បទពិសោធន៍        ស្តីពីការរៀបចំផែនការ បណ្តុះបណ្តាលប្រចំាឆ្នាំ   ការរៀបចំកម្មវិធីសិក្សាតាមវគ្គ  និងការគ្រប់គ្រងវគ្គសិក្សា នីមួយៗ។
៦- ប្រធានស្នាក់កណ្តាល    របស់ស្ថាប័ន ស៊ើបអង្កេតសន្តិសុខមាតុភូមិ សហរដ្ឋអាមេរិក និងសេនានុព័ន្ធស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសន្យាជួយ សម្របសម្រួលឲ្យមានកិច្ចសហប្រតិបត្តិការវាងបណ្ឌិត្យសភានគរបាលកម្ពុជា  និងអង្គភាព បណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់នៅសហរដ្ឋអាមេរិក។
៧- បានសិក្សាស្វែងយល់  និងដកស្រង់បទពិសធន៍    អំពីការជ្រើសរើសមន្រ្តី ក្របខណ្ឌថ្មី និងការចាត់បញ្ជូនមន្រ្តីកំពុងបំពេញការងារ មកសិក្សាដើម្បីបំប៉ន សមត្ថភាពបន្ថែម។