បោះពុម្ព

ដំណើរទស្សនកិច្ចរបស់ បណ្ឌិត្យសភានគរបាលភូមិន្ទថៃមកកាន់ បណ្ឌិត្យសភានគរបាលកម្ពុជា

នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា

បានទទួលស្វាគមន៍គណៈប្រតិភូមកពីបណ្ឌិត្យសភានគរបាលភូមិន្ទថៃ ដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ វ៉ាន់ណាប៉ាក់ ផុងផាន អនុប្រធានបណ្ឌិត្យសភានគរបាលភូមិន្ទថៃ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការ និងផ្លាស់ប្ដូរបទពិសោធន៍គ្នាលើការងារបណ្ដុះបណ្ដាលមន្ដ្រីនគរបាល។