បោះពុម្ព

សាលានគរបាលជាតិ ភូមិភាគ៥ (ខេត្តបាត់ដំបង)

ឧត្តមសេនីយ៍ត្រី ប៉ិ វ៉ាន់ (នាយក)
កំរិតវប្បធម៌ បរិញ្ញាបត្រជាន់ខ្ពស់
ទីលំនៅ ផ្ទះលេខ83 ផ្លូវលេខ95 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ទំនាក់ទំនង (+855) 12 428 229 អ៊ីម៉ែលៈ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
   
តួនាទីភារកិច្ចរបស់សាលានគរបាលជាតិភូមិភាគៈ
  • សាលានគរបាលជាតិភូមិភាគមានតួនាទីធ្វើជាសេនាធិការជូននាយកដ្ឋានបណ្តុះបណ្តាលក្នុងការបណ្តុះ បណ្តាល បំប៉ន ហ្វឹកហ្វឺន និងវិក្រឹតការជូនដល់មន្ត្រីនគរបាលជាតិ ចាប់ពីថ្នាក់នាយនគរបាលចុះ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលនៅចំណុះភូមិភាគនីមួយៗ និងបណ្តានាយកដ្ឋាន-អង្គភាព ចំណុះក្រសួងមហាផ្ទៃ
  • ពិចារណាផ្តើមយោបល់ ជូននាយកដ្ឋានបណ្តុះបណ្តាល ក្នុងការកសាងគំរោងផែនការ ការដាក់ទិសដៅ សំរាប់បំពាក់បំប៉ន ហ្វឹកហ្វឺន វិក្រឹតការដល់មន្ត្រីនគរបាល តាមរយៈវគ្គសិក្សារយៈពេលវែង-ខ្លី ដល់មន្ត្រីនគរបាលក្នុងភូមិភាគរបស់ខ្លួន
  • អនុវត្តផែនការ ទិសដៅ របស់នាយកដ្ឋានបណ្តុះបណ្តាល ក្នុងការចាត់តាំងសកម្មភាព អប់រំ ហ្វឹកហ្វឺន បណ្តុះបណ្តាលតាមទិសដៅផែនការរបស់នាយកដ្ឋានបណ្តុះបណ្តាល និងបណ្ឌិត្យសភានគរបាលកម្ពុជា
  • ទទួលកម្មវិធីសិក្សា ឯកសារបង្ហាត់បង្រៀន ដែលរៀបចំចងក្រងឡើងដោយនាយកដ្ឋានបណ្តុះបណ្តាល និងបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីយកទៅអនុវត្តតាមវគ្គសិក្សា
  • ពិចារណា ផ្តើមយោបល់ស្នើសុំកែសំរួលកម្មវិធីសិក្សា ឯកសារបង្ហាត់បង្រៀន បើពិនិត្យឃើញថាមាន ចំនុចពុំសមស្រប នឹងសភាពការណ៍ជាក់ស្តែង
  • ធ្វើការបូកសរុបដកពិសោធន៍ អំពីខ្លឹមសារ កម្មវិធីសិក្សា វិធីសាស្ត្រក្នុងការបង្ហាត់បង្រៀន នៅក្រោយ ពេលបញ្ចប់វគ្គសិក្សានីមួយៗ ដើម្បីលើកកំពស់សមត្ថភាព គុណភាពគ្រូបង្រៀន និងកម្មសិក្សាការី ដើម្បីរាយការណ៍ជូននាយកដ្ឋាន និងបណ្ឌិត្យសភានគរបាលកម្ពុជា
  • ធានាផ្គត់ផ្គង់ការហូបចុក ស្នាក់នៅ រៀនសូត្រ របស់កម្មសិក្សាការី អោយបានល្អប្រសើរតាមការកំណត់ របស់ក្រសួងមហាផ្ទៃ
  • គ្រប់គ្រងថែរក្សា សម្ភារៈ មធ្យោបាយ ចលនៈទ្រព្យ និងអចលនៈទ្រព្យរបស់សាលា
  • ចាត់តាំងយាមកាម អនាម័យ និងរៀបចំកែលំអសោភ័ណ្ឌភាពក្នុងបរិវេណសាលាអោយបានល្អប្រសើរ
  • បំពេញការងាររដ្ឋបាល បុគ្គលិក ការងារគណនេយ្យ ផ្គត់ផ្គង់របស់សាលា
  • គ្រប់គ្រងសកម្មភាព និងសំណុំរឿងកម្មសិក្សាការីតាមការកំណត់របស់នាយកដ្ឋាន
  • ធ្វើរបាយការណ៍បូកសរុបអំពីលទ្ធផលការងារ ជូនប្រធាននាយកដ្ឋានតាមការកំណត់
  • អនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់លើប្រគល់អោយ។