បោះពុម្ព

មន្ទីរចាត់ការ

 ឧត្តមសេនីយ៍ឯក ហាក់ គឹមរ៉ុង (ប្រធាន)
កំរិតវប្បធម៌ទូទៅ  បរិញ្ញាបត្រជាន់ខ្ពស់
ទីលំនៅ  ភូមិតាងួន ស.កាកាប ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
ទំនាក់ទំនង   077 77 83 25
អ៊ីម៉ែលៈ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ , អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
   
ក-តួនាទី ភារកិច្ចមន្ទីរចាត់ការ 
  • ធ្វើជាសេនាធិការជូនបណ្ឌិត្យសភានគរបាលកម្ពុជា លើការងាររដ្ឋបាល គ្រប់គ្រង ដឹកនាំ បញ្ជា ដល់វិទ្យាស្ថានចំណុះបណ្ឌិត្យសភានគរបាលកម្ពុជា ។
  • រៀបចំកម្មវិធីការងារ បេសកកម្មរបស់ថ្នាក់ដឹកនាំ បណ្ឌិត្យសភានគរបាលកម្ពុជា ។
  • រៀបចំការប្រជុំ សន្និបាត សិក្ខាសាលា និង ពិធីបើក បិទវគ្គសិក្សា ។
  • តាក់តែងលិខិតបទដ្ឋានផ្សេងៗ
  • ទំនាក់ទំនងអន្តរជាតិ ពាក់ពន្ធ័ដល់កិច្ចការរបស់បណ្ឌិត្យសភានគរបាលកម្ពុជា
  • ទទួលបដិសណ្ឋាកិច្ច ភ្ញៀវជាតិ និងអន្តរជាតិ
  • ធ្វើការងារបុគ្គលិកសំរាប់មន្ត្រីនគរបាលជាតិ សិស្សនាយនគរបាល និងនាយនគរបាលរង នៃបណ្ឌិត្យសភានគរបាលកម្ពុជា ។
  • រៀបចំលក្ខខ័ណ្ឌជ្រើសរើស និងជ្រើសរើសសិស្ស និស្សិត អោយចូលរៀននៅបណ្ឌិត្យសភា នគរបាលកម្ពុជា ។
  • រៀបចំវិញ្ញាបនបត្របញ្ជាក់ការសិក្សា ឬ សញ្ញាបត្រ ដល់សិក្ខាកាម និងនិស្សិត ដែលបាន បញ្ចប់ការសិក្សាគ្រប់កំរិត ។
  • គ្រប់គ្រងសិក្ខាកាម និង និស្សិត ដែលកំពុងសិក្សា
  • ពិនិត្យសុខភាព និងព្យាបាលបឋមដល់សិក្ខាកាម និង និស្សិត
  • ការពារសន្តិសុខ ការថែទាំ សេវាអនាម័យទូទៅ
  • រៀបចំគម្រោងផែនការថវិកា សម្ភារៈបរិក្ខារ មធ្យោបាយ ប្រេងឥន្ធនៈ សម្រាប់ការងារ បណ្តុះបណ្តាលកងកំលាំងនគរបាលជាតិ និង កិច្ចដំណើរការរបស់បណ្ឌិត្យសភានគរបាល កម្ពុជា ។ គ្រប់គ្រងចំណូល ធ្វើការទូទាត់ចំណាយ សមស្របតាមនីតិវិធីហិរញ្ញវត្ថុ និងតាម ដានគម្រោងផែនការថវិកាប្រចាំឆ្នាំ។
  • គ្រប់គ្រងមធ្យោបាយ សម្ភារៈ ចលនទ្រព្យ អចលនទ្រព្យ អាហារដ្ឋាន របស់បណ្ឌិត្យ សភានគរបាលកម្ពុជា ។
  • កសាងផែនការសម្រាប់អភិវឌ្ឍ បណ្ឌិត្យសភានគរបាលកម្ពុជា
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់លើប្រគល់ឱ្យ
ខ- អំពីសិទ្ធិមន្ទីរចាត់ការ
  • ត្រួតពិនិត្យ ដឹកនាំបញ្ជា ការិយាល័យក្រោមឱវាទមន្ទីរចាត់ការ
  • ផ្តើមយោបល់ជូនថ្នាក់ដឹកនាំ ក្នុងការស្នើសុំតែងតាំងមុខតំណែង តម្លើងឋានន្តរសក្តិ ផ្ទេរ ភារកិច្ច លើកសសើរ ដកហូតមុខតំណែង ដាក់វិន័យ ដល់មន្ត្រីនគរបាលជាតិ នៃបណ្ឌិត្យ សភានគរបាលកម្ពុជា ។
  • ផ្តើមយោបល់ជូនថ្នាក់ដឹកនាំ ក្នុងការស្នើសុំ ផ្តល់ប័ណ្ណសសើរ លិខិតសសើរ ដាក់វិន័យដល់ សិក្ខាកាម និង និស្សិត ។
- រចនាសម្ព័ន្ធមន្ទីរចាត់ការ
  1. ការិយាល័យ រដ្ឋបាល-សរុប
  2. ការិយាល័យ បុគ្គលិក
  3. ការិយាល័យ ផ្គត់ផ្គង់
  4. ការិយាល័យផែនការនិងហិរញ្ញកិច្ច
  5. ការិយាល័យ កិច្ចការនិស្សិត
  6. ការិយាល័យ ពិធីការ និងទំនាក់ទំនង
  7. ការិយាល័យ សុខាភិបាល
  8. ការិយាល័យ ការពារ និងថែទាំ
  9. ការិយាល័យ គ្រប់គ្រងទិន្ន័យ