បោះពុម្ព

វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស

លោក (នាយក)
កំរិតវប្បធម៌  
ទីលំនៅ  
ទំនាក់ទំនង  (+855)      អ៊ីម៉ែលៈ
   
ក-តួនាទី ភារកិច្ចវិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស 
  • ពិចារណា លើកទិសដៅ កសាងផែនការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ លើជំនាញ ពត៌មានវិទ្យា និងភាសាបរទេស តាមការកំណត់របស់បណ្ឌិត្យសភានគរបាលកម្ពុជា និង ក្រសួងមហាផ្ទៃ ។
  • ចាត់វិធានការអនុវត្តផែនការបណ្តុះបណ្តាល តាមកម្មវិធីរបស់បណ្ឌិត្យសភានគរបាល កម្ពុជា និងក្រសួងមហាផ្ទៃ ។
  • រៀបចំឯកសារសិក្សា ការបង្ហាត់បង្រៀន គ្រប់គ្រងគ្រូឧទ្ទេស លើជំនាញពត៌មានវិទ្យា និងភាសាបរទេស ដើម្បីដំណើរការការងារបណ្តុះបណ្តាល និងវិក្រឹតការ ឱ្យបានល្អ ប្រសើរ ។
  • គ្រប់គ្រងការិយាល័យ ដេប៉ាតឺម៉ង និងបន្ទប់សិក្សា សម្ភារៈឧបទេស ក្រោមឱវាទ វិទ្យាស្ថានពត៌មានវិទ្យា និងភាសាបរទេស។
  • បូកសរុបលទ្ធផលការងារ និងធ្វើរបាយការណ៍ជូនបណ្ឌិត្យសភានគរបាលកម្ពុជា។
  • គ្រប់គ្រង និងរៀបចំ កម្មវិធីសិក្សា និងអភិវឌ្ឈន៍កម្មវិធីសិក្សា ។
  • លើកគម្រោងផែនការថវិកា សម្ភារៈ របស់វិទ្យាស្ថានពត៌មានវិទ្យានិងភាសាបរទេស។
  • សហការជាមួយអង្គភាពពាក់ព័ន្ធដំណើរការសិក្សា តាមការកំណត់របស់បណ្ឌិត្យសភា នគរបាលកម្ពុជា និងក្រសួងមហាផ្ទៃ ។
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់លើប្រគល់អោយ។
ខ- អំពីសិទ្ធិវិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស 
  • ត្រួតពិនិត្យ ដឹកនាំ ការិយាល័យ និងដេប៉ាតឺម៉ងចំណុះវិទ្យាស្ថានពត៌មានវិទ្យា និងភាសា បរទេស។
  • ពិនិត្យ និង ផ្តើមយោបល់ក្នុងការអនុញ្ញាតច្បាប់ ផ្អាកបណ្តោះអាសន្នការសិក្សា ឬ បញ្ឈប់ទាំងស្រុង ចំពោះសិក្ខាកាមល្មើសច្បាប់ ឬ វិន័យសាលា។
  • រួមយោបល់ជាមួយបណ្តាអង្គភាពពាក់ព័ន្ធ លើការងារបណ្តុះបណ្តាល និង វិក្រឹតការ ។
៣- រចនាសម្ព័ន្ធវិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស
  1. ការិយាល័យ រដ្ឋបាល-សរុប
  2. ការិយាល័យ គ្រប់គ្រងសំភារៈឧបទេសនិងសោតទស្សន៍
  3. ការិយាល័យ ផែនការនិងកម្មវិធីសិក្សា
  4. ដេប៉ាតឺម៉ង់ ពត៌មានវិទ្យា
  5. ដេប៉ាតឺម៉ង់ ភាសាអង់គ្លេស
  6. ដេប៉ាតឺម៉ង់ ភាសាបារាំង