បោះពុម្ព

វិទ្យាស្ថានគ្រប់គ្រងនិងបញ្ជាដឹកនាំ

ឧត្តមសេនីយ៍ត្រី ប្រាក់ កូលា (នាយក)
កំរិតវប្បធម៌ បរិញ្ញាប័ត្រជាន់ខ្ពស់ គ្រប់គ្រង
ទីលំនៅ ផ្ទះលេខ 452 ផ្លូវ310 ស.បឹងកេងកង៣ ខ.ចំការមន រាជធានីភ្នំពេញ
ទំនាក់ទំនង  អ៊ីម៉ែលៈ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ , អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
   
     
ក-តួនាទី ភារកិច្ចវិទ្យាស្ថានគ្រប់គ្រងនិងបញ្ជាដឹកនាំ
  • ពិចារណា លើកទិសដៅ កសាងផែនការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ មន្ត្រីរាជការ សិស្ស និស្សិត លើជំនាញ គ្រប់គ្រងទូទៅ បញ្ជាដឹកនាំ និង គ្រប់គ្រងមធ្យោបាយ តាមការ កំណត់របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងក្រសួងមហាផ្ទៃ ។
  • រៀបចំកម្មវិធីសិក្សា និងធ្វើការបណ្តុះបណ្តាល នូវអង្គដឹកនាំ ដល់នាយនគរបាល នាយនគរបាលជាន់ខ្ពស់ ( មន្ត្រីនគរបាលមានអនាគត ) ។
  • ចាត់វិធានការ អនុវត្តផែនការបណ្តុះបណ្តាល តាមកម្មវិធី របស់ បណ្ឌិត្យសភានគរបាល កម្ពុជា និង ក្រសួងមហាផ្ទៃ ។
  • រៀបចំឯកសារសិក្សា ការបង្ហាត់បង្រៀន គ្រប់គ្រងគ្រូឧទ្ទេស លើជំនាញ គ្រប់គ្រងទូទៅ បញ្ជាដឹកនាំ និង គ្រប់គ្រងមធ្យោបាយ ។
  • គ្រប់គ្រងការិយាល័យ ដេប៉ាតឺម៉ង់ និងបន្ទប់សិក្សា សម្ភារៈឧបទេស ក្រោមឱវាទវិទ្យាស្ថាន
  • បូកសរុបលទ្ធផលការងារ និងធ្វើរបាយការណ៍ជូនបណ្ឌិត្យសភានគរបាលកម្ពុជា
  • គ្រប់គ្រង និងរៀបចំកម្មវិធីសិក្សា
  • អភិវឌ្ឈន៍កម្មវិធីសិក្សា និង ឯកសារសិក្សា
  • លើកគម្រោងផែនការថវិកា សម្ភារៈ របស់វិទ្យាស្ថាន។
  • សហការជាមួយអង្គភាពពាក់ព័ន្ធ ដំណើរការសិក្សា តាមការកំណត់របស់ បណ្ឌិត្យសភា នគរបាលកម្ពុជា និងក្រសួងមហាផ្ទៃ ។
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់លើប្រគល់អោយ។
ខ- អំពីសិទ្ធិវិទ្យាស្ថានគ្រប់គ្រងនិងបញ្ជាដឹកនាំ
  • ត្រួតពិនិត្យ ដឹកនាំ ការិយាល័យ និងដេប៉ាតឺម៉ងចំណុះវិទ្យាស្ថាន។
  • ពិនិត្យ និង ផ្តើមយោបល់ក្នុងការអនុញ្ញាតច្បាប់ ផ្អាកការសិក្សាបណ្តោះអាសន្ន ឬ បញ្ឈប់ទាំងស្រុង ចំពោះសិក្ខាកាមល្មើសច្បាប់ ឬ វិន័យសាលា ។
  • រួមយោបល់ជាមួយបណ្តាអង្គភាពពាក់ព័ន្ធលើការងារបណ្តុះបណ្តាល និងវិក្រឹតការ ។
- រចនាសម្ព័ន្ធវិទ្យាស្ថានគ្រប់គ្រងនិងបញ្ជាដឹកនាំ
  1. ការិយាល័យ រដ្ឋបាល
  2. ការិយាល័យ ផែនការនិងកម្មវិធីសិក្សា
  3. ដេប៉ាតឺម៉ង់ គ្រប់គ្រងទូទៅ
  4. ដេប៉ាតឺម៉ង់ គ្រប់គ្រងមធ្យោបាយ
  5. ដេប៉ាតឺម៉ង់ បញ្ជាដឹកនាំ