បោះពុម្ព

វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ចាជីវៈនគរបាល

ឧត្តមសេនីយ៍ឯក អ៊ុំ អ៊ុន (នាយក)
កំរិតវប្បធម៌ បរិញ្ញាបត្រជាន់ខ្ពស់
ទីលំនៅ ផ្ទះលេខ 4D ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
ទំនាក់ទំនង (+855) 12 403 250 ,(+855) 37 83 83
អ៊ីម៉ែលៈ អ៊ីម៉ែលៈ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
   
ក-តួនាទី ភារកិច្ចវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ចាជីវៈនគរបាល 
  • ពិចារណា លើកទិសដៅ កសាងផែនការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ លើជំនាញ ឯកទេសនគរបាល កម្រិតបរិញ្ញាបត្ររង និង កម្រិតបរិញ្ញាបត្រ តាមការកំណត់របស់ បណ្ឌិត្យសភានគរបាលកម្ពុជានិង ក្រសួងមហាផ្ទៃ ។
  • ចាត់វិធានការ អនុវត្តផែនការបណ្តុះបណ្តាល តាមកម្មវិធី របស់ បណ្ឌិត្យសភានគរបាល កម្ពុជា និង ក្រសួងមហាផ្ទៃ ។
  • រៀបចំឯកសារសិក្សា ការបង្ហាត់បង្រៀន គ្រប់គ្រងគ្រូឧទ្ទេស លើជំនាញ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នគរបាលយុត្តិធម៌ និងជំនាញនគរបាលព្រំដែន ។
  • គ្រប់គ្រងការិយាល័យ ដេប៉ាតឺម៉ង់ និងបន្ទប់សិក្សា សម្ភារៈឧបទេស ក្រោមឱវាទវិទ្យាស្ថាន
  • គ្រប់គ្រង រៀបចំកម្មវិធីសិក្សា អភិវឌ្ឈន៍កម្មវិធីសិក្សា និង ឯកសារសិក្សា
  • លើកគម្រោងផែនការថវិកា សម្ភារៈ របស់វិទ្យាស្ថាន។
  • បូកសរុបលទ្ធផលការងារ និងធ្វើរបាយការណ៍ជូនបណ្ឌិត្យសភានគរបាលកម្ពុជា
  • សហការជាមួយអង្គភាពពាក់ព័ន្ធ ដំណើរការសិក្សា តាមការកំណត់របស់ បណ្ឌិត្យសភា នគរបាលកម្ពុជា និងក្រសួងមហាផ្ទៃ ។
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់លើប្រគល់អោយ។
ខ- អំពីសិទ្ធិវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ចាជីវៈនគរបាល 
  • ត្រួតពិនិត្យ ដឹកនាំ ការិយាល័យនិងដេប៉ាតឺម៉ង់ ចំណុះវិទ្យាស្ថាន ។
  • ពិនិត្យ និងផ្តើមយោបល់ក្នុងការអនុញ្ញាតច្បាប់ ផ្អាកបណ្តោះអាសន្នការសិក្សា ឬ បញ្ឈប់ទាំងស្រុង ចំពោះសិក្ខាកាមល្មើសច្បាប់ ឬ វិន័យសាលា។
  • រួមយោបល់ជាមួយបណ្តាអង្គភាពពាក់ព័ន្ធ លើការងារបណ្តុះបណ្តាល និង វិក្រឹតការ ។
- រចនាសម្ព័ន្ធវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ចាជីវៈនគរបាល
  1. ការិយាល័យ រដ្ឋបាល
  2. ការិយាល័យ ផែនការនិងកម្មវិធីសិក្សា
  3. ការិយាល័យ កម្មសិក្សាប្រតិបត្តិ
  4. ដេប៉ាតឺម៉ង់ ក្បាច់គុន និងអប់រំកាយ
  5. ដេប៉ាតឺម៉ង់ លំហាត់របៀប និងយុទ្ធវិធីបុគ្គល
  6. ដេប៉ាតឺម៉ង់ ជំនាញសន្តិសុខ
  7. ដេប៉ាតឺម៉ង់ ជំនាញនគរបាលយុត្តិធម៌
  8. ដេប៉ាតឺម៉ង់ ជំនាញសណ្តាប់ធ្នាប់សាធារណៈ
  9. ដេប៉ាតឺម៉ង់ ជំនាញនគរបាលព្រំដែន