បោះពុម្ព

វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល

 
ឧត្តមសេនីយ៍ត្រី ឡេង គឹមហុង (នាយក)
កំរិតវប្បធម៌ បរិញ្ញាបត្រជាន់ខ្ពស់
ទីលំនៅ  រាជធានីភ្នំពេញ
ទំនាក់ទំនង  (+855) 12 377 515  អ៊ីម៉ែលៈ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
   
ក-តួនាទី ភារកិច្ចវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល 
  • ធ្វើជាសេនាធិការជូន បណ្ឌិត្យសភានគរបាលកម្ពុជា និង គ្រប់គ្រង ដឹកនាំ បញ្ជា ដល់ ការិយាល័យក្រោមឱវាទ ។
  • ធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ ពាក់ព័ន្ធដល់កិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។
  • ស្ថាបនាទំនាក់ទំនងសហប្រតិបត្តិការផ្នែកស្រាវជ្រាវជាមួយស្ថាប័ន ក្រសួង អង្គភាពថ្នាក់ ជាតិ-អន្តរជាតិ ដែលមានកម្មវត្ថុ និង គោលបំណងដូចគ្នា ។
  • ប្រមូល និង តម្កល់ឯកសារស្រាវជ្រាវអំពីនគរបាលជាតិ និង នគរបាលអន្តរជាតិ ។
  • សហការពិនិត្យ និង វាយតម្លៃលទ្ធផលសិក្សា របស់សិក្ខាកាម និងនិស្សិត ។
  • សហការពិនិត្យ វាយតម្លៃស្នាដៃស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ និងជំរុញការអភិវឌ្ឍន៏
  • តម្លើងស្ថិតិ និងវិភាគបទល្មើសតាម ៖ ចរិត ជនជាតិ ជាតិសាសន៍ សាសនា ទំនៀមទម្លាប់ ប្រពៃណី ភូមិសាស្ត្រ ដែនដី តក្កវិជ្ជា
  • ទស្សនវិជ្ជា នីតិវិធី ច្បាប់ ។ ល។ សំដៅរកឃើញ ភាពត្រឹមត្រូវ និងភាពខ្វះចន្លោះនៃច្បាប់ នីតិវិធី ដើម្បីមានមូលដ្ឋានសន្និដ្ឋានត្រឹមត្រូវ ក្នុងការស្នើពិនិត្យច្បាប់ជាក្រោយ និងស្នើវិសោធនកម្មច្បាប់ ។
  • ចុះវិភាគសេចក្តីត្រូវការបណ្តុះបណ្តាល (ទរានិនិង ណេដេ នៅលាយសិស ) ឬ វិភាគចន្លោះ ឬ គម្លាតនៃការបណ្តុះបណ្តាល ( ទរានិនិង អាផ ) ដើម្បីរៀបចំចងក្រងឯកសារ ឬ ផ្តល់យោបល់ជូនគ្រូបង្រៀននគរបាល សំដៅកែសំរួល និងធ្វើសុក្រឹតភាពលើខ្លឹមសារ នៃ អត្ថបទ ឬ ឯកសារបង្ហាត់បង្រៀន សំរាប់វគ្គសុក្រឹតការគ្រប់កំរិត ។
  • រៀបចំរបាយការណ៍ និងផ្តល់យោបល់ជូន បណ្ឌិត្យសភានគរបាលកម្ពុជា នូវរបកគំហើញ នានាដែលបានសិក្សាខាងលើ ។
  • បោះពុម្ពផ្សាយឯកសារ ស្នាដៃស្រាវជ្រាវ និងរបកគំហើញថ្មីៗ
  • គ្រប់គ្រង និង អភិវឌ្ឍបណ្ណាល័យ
  • គ្រប់គ្រង និង អភិវឌ្ឍមន្ទីរពិសោធន៍
  • លើកគំរោងផែនការ និងរៀបចំកម្មវិធីសិក្សាសំរាប់ វិក្រឹតការ សុក្រឹតការ ដល់នាយ នគរបាល នាយនគរបាលជាន់ខ្ពស់ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ស៊ីជម្រៅលើមុខ ជំនាញឯកទេស និងវិធីសាស្ត្រថ្មីៗនៃកម្លាំងនគរបាលជាតិ ស្របតាមសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម និង ការអភិវឌ្ឍន៍របស់ប្រទេសជាតិ ។
  • និង តួនាទីផ្សេងទៀតដែលបណ្ឌិត្យសភានគរបាលកម្ពុជាប្រគល់ជូន ។
ខ- អំពីសិទ្ធិវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល 
  • មានសិទ្ឋិចុះសិក្សាស្រាវជ្រាវ ស្វែងយល់អំពីចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការ ប្រឈម ( ្សឺទឿ នៅលាយសិស ) នៃកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាល តាមបណ្តា អង្គភាពនគរបាលទូទាំងប្រទេស ដើម្បីកែលំអ និងអភិវឌ្ឍ ។
  • មានសិទ្ឋិរៀបចំបាឋកថា សិក្ខាសាលាថ្នាក់ជាតិ-អន្តរជាតិ ដើម្បីផ្សព្វផ្សាយអំពីរបកគំហើញ នានាទាក់ទងដល់វិស័យនគរបាលជាតិ ។
  • មានសិទ្ឋិសហការជាមួយក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ និង ក្រសួងយុត្តិធម៌ ព្រម ទាំងស្ថាប័នពាក់ព័ន្ឋ ដើម្បីចូលរួមក្នុងការរៀបចំសេចក្តីព្រាងអត្ថបទច្បាប់នានាដែលទាក់ ទងដល់នគរបាលជាតិ ។
  • មានសិទ្ឋិពិនិត្យ និងផ្តល់យោបល់លើឯកសារ ឬ អត្ថបទមេរៀនរបស់គ្រូបង្រៀននគរបាល ជាតិគ្រប់កំរិត ដែលទាក់ទងដល់ការពន្យល់ ឬ បកស្រាយមេរៀនទាំងឡាយណាដែល ពាក់ព័ន្ឋដល់វិស័យច្បាប់ ។
  • លើកសំណើជូនគ្រឿងឥស្សរិយយសវិទ្យាសាស្ត្រដល់ឥស្សរជនឆ្នើមជាតិ-អន្តរជាតិ ។
  • អនុវត្តសិទ្ឋិផ្សេងៗទៀតដែលបណ្ឌិត្យសភានគរបាលកម្ពុជាប្រគល់ឱ្យ ។
- រចនាសម្ព័ន្ធវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល
  1. ការិយាល័យរដ្ឋបាល
  2. ការិយាល័យស្រាវជ្រាវឧក្រិដ្ឋវិទ្យា
  3. ការិយាល័យស្រាវជ្រាវច្បាប់
  4. ការិយាល័យស្រាវជ្រាវវិទ្យាសាស្ត្របញ្ជា ដឹកនាំ
  5. ការិយាល័យវិក្រឹតការនិងសុក្រឹតការ
  6. ការិយាល័យគ្រប់គ្រងបណ្ណាល័យ
  7. ការិយាល័យគ្រប់គ្រងមន្ទីរពិសោធន៍