បោះពុម្ព

សាលាមធ្យមវិជ្ជាជីវៈនគរបាល

ឧត្តមសេនីយ៍ទោ ភុន សុផល (នាយក)
កំរិតវប្បធម៌ បរិញ្ញាបត្រជាន់ខ្ពស់
ទីលំនៅ ផ្ទះលេខ 18D ផ្ឡូវ បើកថ្មី ភូមិ ម័ល ស.ដង្កោ ខ.ដង្កោ រាជធានីភ្នំពេញ
ទំនាក់ទំនង (+855) 12 88 11 55         អ៊ីម៉េលៈ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

ក-តួនាទី ភារកិច្ច សាលាមធ្យមវិជ្ជាជីវៈនគរបាល

  • ពិចារណាលើកទិសដៅ កសាងផែនការបណ្តុះបណ្តាល និសិ្សត សម្រាប់កម្រិតមធ្យមសិក្សា (បរិញ្ញាបត្ររងវិជ្ជាជីវៈនគរបាល)។
  • ធ្វើវិក្រឹតការ សុក្រឹតការ មុខជំនាញឯកទេស ជូនមន្រ្តីនគរបាលជាតិ ។
  • ចាត់តាំងអនុវត្តផែនការបណ្តុះបណ្តាល ទៅតាមការកំណត់ របស់បណ្តិត្យសភានគរបាលកម្ពុជា និង ក្រសួងមហាផ្ទៃ ។
  • រៀបចំឯកសារបង្ហាត់បង្រៀន និង គ្រប់គ្រងគ្រូឧទេស ដែលពាក់ព័ន្ធលើការងារបណ្តុះបណ្តាល ។
  • លើកគម្រោងថវិកា សម្ភារៈ សម្រាប់បម្រើអោយការងារបណ្តុះបណ្តាលរបស់សាលា។
  • ធ្វើរបាយការណ៍តាមការកំណត់ជូនបណ្ឌិត្យសភានគរបាលកម្ពុជា
  • អនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់លើប្រគល់អោយ។

ខ- អំពីសិទ្ធិសាលាមធ្យមវិជ្ជាជីវៈនគរបាល

  • ត្រួតពិនិត្យ ដឹកនាំបញ្ជា ការិយាល័យក្រោមឱវាទសាលាមធ្យមវិជ្ជាជីវៈនគរបាល
  • ពិនិត្យ និង ផ្តើមយោបល់ក្នុងការអនុញ្ញាតច្បាប់ ផ្អាកបណ្តោះអាសន្នការសិក្សា ឬ បញ្ឈប់ទាំងស្រុង ចំពោះសិក្ខាកាមល្មើសច្បាប់ ឬ វិន័យសាលា។
  • រួមយោបល់ជាមួយបណ្តាអង្គភាពពាក់ព័ន្ធ លើការងារបណ្តុះបណ្តាល និង វិក្រឹតការ ។

គ- រចនាសម្ព័ន្ធសាលាមធ្យមវិជា្ជជីវៈនគរបាល

  1. ការិយាល័យ រដ្ឋបាល
  2. ការិយាល័យ ការពារ និង ថែទាំ
  3. ការិយាល័យ ភស្តុភារ
  4. ការិយាល័យ កិច្ចការនិស្សិត
  5. ការិយាល័យ ផែនការ និងកម្មវិធីសិក្សា
  6. ការិយាល័យ ជំនាញវិជ្ជាជីវៈនគរបាល
  7. ការិយាល័យ លំហាត់របៀប និង ក្បាច់កុណ