បោះពុម្ព

សាលាមធ្យមបច្ចេកទេស

ឧត្តមសេនីយ៍ទោ ពេជ្រ ពិសិដ្ឋ (នាយក)
កំរិតវប្បធម៌ បរិញ្ញាបត្រជាន់ខ្ពស់
ទីលំនៅ ក្រុមទី11 សង្កាត់ផ្សារដើមគរ ខណ្ឌ័ទួលគោក រាជធានីភ្នំពេញ
ទំនាក់ទំនង (+855) 97 505 6666      អ៊ីម៉េលៈ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

ក-តួនាទី ភារកិច្ច សាលាមធ្យមបច្ចេកទេស

  • បណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ លើមុខជំនាញបច្ចេកទេសនានាដែលបំរើអោយវិស័យនគរបាលជាតិ កម្រិតមធ្យម និងកំរិតបំប៉នមុខជំនាញ។
  • ចាត់តាំងអនុវត្តផែនការបណ្តុះបណ្តាល ទៅតាមការកំណត់ របស់បណ្តិត្យសភានគរបាលកម្ពុជា និង ក្រសួងមហាផ្ទៃ ។
  • រៀបចំកម្មវិធីសិក្សាកម្រិតមធ្យម ដោយមានការឯកភាពពី បណ្ឌិត្យសភានគរបាលកម្ពុជា ក្រសួងមហាផ្ទៃ និង មានការទទួល   ស្គាល់ពីក្រសួងអប់រំ ។
  • លើកគម្រោងថវិកា សម្ភារៈ សម្រាប់បម្រើអោយការងារបណ្តុះបណ្តាលរបស់សាលា។
  • ធ្វើរបាយការណ៍តាមការកំណត់ជូនបណ្ឌិត្យសភានគរបាលកម្ពុជា
  • អនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់លើប្រគល់អោយ។

ខ- អំពីសិទ្ធិសាលាមធ្យមបច្ចេកទេស

  • ត្រួតពិនិត្យ ដឹកនាំបញ្ជា ការិយាល័យក្រោមឱវាទសាលាមធ្យមវិជ្ជាជីវៈនគរបាល
  • ពិនិត្យ និង ផ្តើមយោបល់ក្នុងការអនុញ្ញាតច្បាប់ ផ្អាកបណ្តោះអាសន្នការសិក្សា ឬ បញ្ឈប់ទាំងស្រុង ចំពោះសិក្ខាកាមល្មើសច្បាប់ ឬ វិន័យសាលា។
  • រួមយោបល់ជាមួយបណ្តាអង្គភាពពាក់ព័ន្ធ លើការងារបណ្តុះបណ្តាល និង វិក្រឹតការ ។

គ- រចនាសម្ព័ន្ធសាលាមធ្យមបច្ចេកទេស

  1. ការិយាល័យ រដ្ឋបាល
  2. ការិយាល័យ ភស្តុភារ
  3. ការិយាល័យ កិច្ចការនិស្សិត
  4. ការិយាល័យ ផែនការ និងកម្មវិធីសិក្សា
  5. ការិយាល័យ ជំនាញវិជ្ជាជីវៈនគរបាល