ព័ត៌មានថ្មីៗ

បោះពុម្ព

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានអញ្ជើញធ្វើបាឋកថា ចែករំលែកបទពិសោធន៍ ដល់សិក្ខាកាម នៅបណ្ឌិត្យសភានគរបាលកម្ពុជា

និពន្ធ​ដោយ បណ្ឌិត្យសភានគរបាលកម្ពុជា.

តបតាមការអញ្ជើញ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ធ្វើបទបាឋកថា ចែករំលែកបទពិសោធន៍ ស្តីពី « ភាពជោគជ័យនៃភាពជាអ្នកដឹកនាំ សម្រាប់យុវជនបន្តវេន» ដល់សិក្ខាកាម វគ្គសុក្រិតការ ថ្នាក់ឧត្តមសេនីយ៍ វរសេនីយ៍ឯក ជំនាន់ទី១៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

បោះពុម្ព

បណ្ឌិត្យសភានគរបាលកម្ពុជា បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំ ខែតុលា និងលើកទិសដៅការងារសម្រាប់ ខែវិច្ឆិកា ឆ្នាំ២០១៥

និពន្ធ​ដោយ បណ្ឌិត្យសភានគរបាលកម្ពុជា.

ដីឥដ្ឋ៖នៅពីព្រឹក ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានបើក កិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំ ខែតុលា និងលើកទិសដៅការងារសម្រាប់ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ។
ពិធីប្រជុំបូកសរុបលទ្ធផលការងារនេះ មានការចូលរូមពីថ្នាក់ដឹកនាំ បណ្ឌិត្យសភានគរបាលកម្ពុជា គ្រូនគរបាលជាតិ និងមន្រ្តីក្រោមឱវាទ នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

បោះពុម្ព

ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដឹកនាំគណៈប្រតិភូត្រឡប់ពីបំពេញទស្សនកិច្ចសិក្សា នៅប្រទេសចិន

និពន្ធ​ដោយ បណ្ឌិត្យសភានគរបាលកម្ពុជា.

បន្ទាប់ពីដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ច នៅសាកលវិទ្យាល័យនគរបាល ខេត្តយូណាន សាធារណរដ្ឋ ប្រជាមានិតចិន កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំគណៈប្រតិភូត្រឡប់មកកាន់មាតុប្រទេសវិញ ប្រកបដោយលទ្ធផលវិជ្ជមាន នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥នេះ។