ព័ត៌មានថ្មីៗ

បោះពុម្ព

ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដឹកនាំប្រតិភូ ទស្សនកិច្ចនៅបណ្ឌិត្យសភានាយនគរបាល ខេត្តយូណាន ប្រទេសចិន

និពន្ធ​ដោយ បណ្ឌិត្យសភានគរបាលកម្ពុជា.

កាលពីព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥នេះ តបតាមការអញ្ជើញរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យ ហ្គួ បាវ អនុប្រធាននាយកដ្ឋានសន្តិសុខសាធារណៈខេត្តយូណាន និងជាប្រធាននៃបណ្ឌិត្យសភា នាយនគរបាលខេត្តយូណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំគណៈប្រតិភូ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន០៦រូប ទៅបំពេញទស្សនកិច្ចសិក្សា នៅបណ្ឌិត្យសភានាយនគរបាលខេត្តយូណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន។

បោះពុម្ព

វគ្គបណ្តុះបណ្តាលតាមឋានានុក្រមបន្តផ្សព្វផ្សាយដល់ ខេត្តព្រៃវែង ត្បូងឃ្មុំ និងកំពង់ចាម

និពន្ធ​ដោយ បណ្ឌិត្យសភានគរបាលកម្ពុជា.

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពី ថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០១៥នេះ បានបន្តយុទ្ធនាការផ្សព្វផ្សាយ សារាចរណែនាំស្តីពីការ អនុវត្តប្រកាសបើក វគ្គបណ្តុះបណ្តាល តាមឋានានុក្រមទាំង៣កម្រិត នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដល់ខេត្តចំនួន៣ផ្សេងទៀតហើយ គឺខេត្តព្រៃវែង ត្បូងឃ្មុំ និងកំពង់ចាម។

បោះពុម្ព

វគ្គ​បណ្តុះបណ្តាល តាម​ឋានានុក្រម ជ្រួតជ្រាប​ដល់​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង

និពន្ធ​ដោយ បណ្ឌិត្យសភានគរបាលកម្ពុជា.

ខេត្តព្រៃវែង៖ កាលពីព្រឹកថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៥ នៅសាលប្រជុំ កាកបាទក្រហមកម្ពុជា សាខាខេត្តព្រៃវែង បានប្រារព្វ ពិធីផ្សព្វផ្សាយសារាចរណែនាំ របស់ក្រសួងមហាផ្ទៃស្តីពីការអនុវត្តប្រកាស បើកវគ្គបណ្តុះបណ្តាល តាមឋានានុក្រម ៣កម្រិត ជូនដល់មន្ត្រីនគបាលជាតិ និងមន្ត្រី ពន្ធនាគារ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម កែវ សេន អភិបាលរង ខេត្តព្រៃវែង ។