ព័ត៌មានថ្មីៗ

បោះពុម្ព

វគ្គ​បណ្តុះបណ្តាល តាម​ឋានានុក្រម ជ្រួតជ្រាប​ដល់​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង

និពន្ធ​ដោយ បណ្ឌិត្យសភានគរបាលកម្ពុជា.

ខេត្តព្រៃវែង៖ កាលពីព្រឹកថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៥ នៅសាលប្រជុំ កាកបាទក្រហមកម្ពុជា សាខាខេត្តព្រៃវែង បានប្រារព្វ ពិធីផ្សព្វផ្សាយសារាចរណែនាំ របស់ក្រសួងមហាផ្ទៃស្តីពីការអនុវត្តប្រកាស បើកវគ្គបណ្តុះបណ្តាល តាមឋានានុក្រម ៣កម្រិត ជូនដល់មន្ត្រីនគបាលជាតិ និងមន្ត្រី ពន្ធនាគារ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម កែវ សេន អភិបាលរង ខេត្តព្រៃវែង ។

បោះពុម្ព

អនុសាសន៍សំខាន់ៗ ៨ចំនុច របស់ឯកឧត្តមប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ជួនដល់សិក្ខាកាម វគ្គបណ្តុះបណ្តាលតាមឋានានុក្រម «កម្រិត៣ ជំនាន់១»

និពន្ធ​ដោយ បណ្ឌិត្យសភានគរបាលកម្ពុជា.

នៅក្នុងឱកាសផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញធ្វើបាឋកថា ចែករំលែក បទពិសោធស្តីពីកិច្ចការរដ្ឋបាលទូទៅ និងរបៀបដឹកនាំបញ្ជាដល់សិក្ខាកាម វគ្គបណ្តុះបណ្តាលតាមឋានានុក្រម «កម្រិត៣ ជំនាន់១» នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីរសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានផ្តល់អនុសាសន៍៨ចំនុច ដែលនាំឱ្យការងារគ្រប់គ្រងជោគជ័យ ក្នុងនាមជាអ្នកដឹកនាំល្អ៖

បោះពុម្ព

វគ្គបណ្តុះបណ្តាល តាមឋានានុក្រម ជ្រួតជ្រាបដល់មន្ត្រីនគរបាលជាតិ ៦ខេត្តហើយ

និពន្ធ​ដោយ បណ្ឌិត្យសភានគរបាលកម្ពុជា.

ថ្ងៃទី០៩-១០និង១១ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តមនាយឧត្តមសេនីយ៍  សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី នៅក្នុងពិធីផ្សព្វផ្សាយសារាចរណែនាំ របស់ក្រសួងមហាផ្ទៃ ជុំវិញការអនុវត្ត ប្រកាសស្តីពី ការបើកវគ្គបណ្តុះបណ្តាល តាមឋានានុក្រមទាំង ៣កម្រិត ជូនដល់ មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារនៅ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់    បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ