ព័ត៌មានថ្មីៗ

បោះពុម្ព

វាគ្មិនល្បីៗផ្នែកគរុកោសល្យ និងវិធីសាស្ត្របង្រៀន មកធ្វើបទបង្ហាញ ដល់គ្រូនគរបាលជាតិ

និពន្ធ​ដោយ បណ្ឌិត្យសភានគរបាលកម្ពុជា.

វាគ្មិនកំពូលៗលំដាប់ជាតិចំនួន១៥រូប ត្រូវបានអញ្ជើញមកធ្វើបទបង្ហាញ និងចែករំលែកបទពិសោធផ្នែកគរុកោសល្យ និងវិធីសាស្រ្តបង្រៀន ដល់គ្រូនគរបាលជាតិ នាព្រឹក ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០១៥ ក្នុងសិក្ខាសាលាស្តីអំពីការផ្តល់ចំណេះដឹង និងដកស្រង់ បទពិសោធល្អៗ ទាក់ទងនឹងវិធីសាស្ត្របង្ហាត់បង្រៀនបែបទំនើប ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងក្រម សីលធម៌វិជ្ជាជីវៈ របស់គ្រូនគរបាលជាតិ នៅឯបណ្ឌិត្យសភានគរបាលកម្ពុជា (PAC)។

បោះពុម្ព

មន្ត្រីអសកម្មនឹងប្រឈមការបាត់បង់ក្របខណ្ឌឬការបង្កកប្រាក់ខែ

និពន្ធ​ដោយ បណ្ឌិត្យសភានគរបាលកម្ពុជា.

ថ្លែងសំដៅមន្ត្រីក្រោមឱវាទដែលអសកម្ម ពោលគឺអ្នកដែលមិនមកបំពេញភារកិច្ច ប្រមាណ៣០% ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានព្រមានចំៗថាមន្ត្រី ដែលអវត្តមានទាំងនោះនឹងប្រឈម ការបាត់បង់ក្របខណ្ឌ ឬក៏ការបង្កក ប្រាក់ខែ។

បោះពុម្ព

ថ្នាក់ដឹកនាំដែលស៊ុមគ្រលុមជាមួយនិស្សិត-សិក្ខាកាម នឹងត្រូវដកហូតមុខតំណែង

និពន្ធ​ដោយ បណ្ឌិត្យសភានគរបាលកម្ពុជា.

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានព្រមានដោយមិនចំពោះដល់ថ្នាក់គ្រប់គ្រងស្ថាប័នបណ្តុះបណ្តាល និស្សិត-សិក្ខាកាមដែលចំណុះឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា ថាអស់លោកទាំងនោះ នឹងត្រូវដកហូតមុខតំណែង ប្រសិនបើរកឃើញថាបានចូលដៃចូលជើង ឬលាក់បាំងទោសកំហុសរបស់ និស្សិត-សិក្ខាកាមដែលប្រព្រឹត្តផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងសាលា។