ព័ត៌មានថ្មីៗ

បោះពុម្ព

មន្ត្រី និងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន២០១នាក់ ត្រូវបានប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ

និពន្ធ​ដោយ បណ្ឌិត្យសភានគរបាលកម្ពុជា.

ដីឥដ្ឋ៖យោងព្រះរាជក្រឹត្យ អនុក្រឹត ប្រកាស និង សេចក្តីសម្រេច ដែលអានជូនដោយតំណាង នាយកដ្ឋានបុគ្គលិក (ក្រសួងមហាផ្ទៃ) និង តំណាងមន្ទីរចាត់ការ (បណ្ឌិត្យសភានគរបាលកម្ពុជា) នៅក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃព្រសហ្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០១៦ នេះ ឱ្យដឹងថាមន្ត្រីនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជាជាង២០១នាក់ ត្រូវបានប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ។

បោះពុម្ព

ក្រសួងមហាផ្ទៃបានសម្រេច ដកហូតមុខដំណែង ឋានន្តរសក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រី នគរបាលជាតិ ចំនួន២២នាក់ តាមការស្នើសុំរបស់ បណ្ឌិត្យសភានគរបាលកម្ពុជា

និពន្ធ​ដោយ បណ្ឌិត្យសភានគរបាលកម្ពុជា.

មន្ត្រីនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ២២នាក់ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចដកហូតមុខដំណែង ឋានន្តរសក្តិ និងបណ្តេញចេញផុតពី ក្របខណ្ឌមន្ត្រីនគរបាលជាតិ ទៅតាមការស្នើសុំរបស់ បណ្ឌិត្យសភានគរបាលកម្ពុជា។

បោះពុម្ព

សម្តេចក្រឡាហោម កោតសរសើរ និងគាំទ្រលើកម្មវិធី កំណែទម្រង់ របស់បណ្ឌិត្យសភា នគរបាលកម្ពុជា

និពន្ធ​ដោយ បណ្ឌិត្យសភានគរបាលកម្ពុជា.

កណ្តាល ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានកោតសរសើរ ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ថា មានគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ ដែលមានស្មារតីទទួលខុសត្រូវ មានឆន្ទៈការងារមោះមុត មានសាមគ្គីផ្ទៃក្នុងល្អ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ។

អត្ថបទ​ផ្សេងៗ​ទៀត...