- ទំព័រដើម
- ចក្ខុវិស័យនិងបេសកកម្ម
ចក្ខុវិស័យនិងបេសកកម្ម
១. ចក្ខុវិស័យ
បណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រឹះស្ថានសិក្សាសាធារណៈតែមួយគត់ ក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងការអភិវឌ្ឍធនធានមនុស្សលើវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈប្រកបដោយកិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្តក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ។
២. បេសកកម្ម
បណ្ឌិត្យសភានគរបាលកម្ពុជា មានបេសកកម្ម ដូចខាងក្រោម៖
– បណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិនិងមន្រ្តីពន្ធនាគារ ប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ
– សិក្សាស្រាវជ្រាវលើវិស័យសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ
– ផ្លាស់ប្តូរចំណេះដឹង បទពិសោធ ជំនាញវិជ្ជាជីវៈ នវានុវត្តន៍ និងបច្ចេកវិទ្យា ជាមួយដៃគូសហប្រតិបត្តិការជាតិនិងអន្តរជាតិ និង
– បណ្ដុះមនសិការស្នេហាជាតិ ថែរក្សាវប្បធម៌និងអត្តសញ្ញាណជាតិ និងបម្រើការងារសហគមន៍។
បេសកកម្មនេះ ត្រូវបានកំណត់ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលកម្ពុជា ផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ស្ដង់ដាគុណភាពអប់រំ និងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំង
នគរបាលជាតិនិងមន្រ្តីពន្ធនាគារ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យដែលបានកំណត់។