- ទំព័រដើម
- ព័ត៏មានស្តីពីការបើកវគ្គសិក្សា
ព័ត៏មានស្តីពីការបើកវគ្គសិក្សា
ដីឥដ្ឋ : នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញមូលដ្ឋានក្នុងការអនុវត្តច្បាប់» ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទំនាក់ទំនងអន្តរជាតិ តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ រៀបចំនិងសហការរវាងបណ្ឌិត្យសភានគរបាលកម្ពុជានិងអង្គភាពស៊ើបអង្កេតព្រហ្មទណ្ឌក្រៅប្រទេស នៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ក្នុងគោលបំណងបង្កើនសមត្ថភាពគ្រូនិងមន្រ្តីនគរបាលជាតិ ព្រមទាំងនិស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ទាក់ទងនឹងការសិក្សាលើប្រធានបទការក្លែងបន្លំឯកសារ និងអ្នកបន្លំអត្តសញ្ញាណ ដោយមានការចូលរួមពីគ្រូនគរបាលជាតិ ចំនួន៩នាក់ និងមន្រ្តីចំនួន៣នាក់ ព្រមទាំងនិស្សិតចូលរួម ចំនួន២០៧នាក់ សរុប ចំនួន២១៩នាក់។