បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


មន្ទីរចាត់ការ

ចំនួនទស្សនា (6.3K)

លោក ឧត្តមសេនីយ៍ទោ សេន សត្យា
អត្តលេខ ០៥៨៥៤
កំរិតវប្បធម៌ បរិ.ជាន់ខ្ពស់
អាសយដ្ឋាន ###
ទំនាក់ទំនង Mobile: ០១២ ៨៩៥ ៦៩០
E-mail: ###
ក-តួនាទី ភារកិច្ច មន្ទីរចាត់ការ
  • ធ្វើជាសេនាធិការជូនបណ្ឌិត្យសភានគរបាលកម្ពុជា លើការងាររដ្ឋបាល គ្រប់គ្រង ដឹកនាំ បញ្ជា ដល់វិទ្យាស្ថានចំណុះបណ្ឌិត្យសភានគរបាលកម្ពុជា ។
  • រៀបចំកម្មវិធីការងារ បេសកកម្មរបស់ថ្នាក់ដឹកនាំ បណ្ឌិត្យសភានគរបាលកម្ពុជា ។
  • រៀបចំការប្រជុំ សន្និបាត សិក្ខាសាលា និង ពិធីបើក បិទវគ្គសិក្សា ។
  • តាក់តែងលិខិតបទដ្ឋានផ្សេងៗ
  • ទំនាក់ទំនងអន្តរជាតិ ពាក់ពន្ធ័ដល់កិច្ចការរបស់បណ្ឌិត្យសភានគរបាលកម្ពុជា
  • ទទួលបដិសណ្ឋាកិច្ច ភ្ញៀវជាតិ និងអន្តរជាតិ
  • ធ្វើការងារបុគ្គលិកសំរាប់មន្ត្រីនគរបាលជាតិ សិស្សនាយនគរបាល និងនាយនគរបាលរង នៃបណ្ឌិត្យសភានគរបាលកម្ពុជា ។
  • រៀបចំលក្ខខ័ណ្ឌជ្រើសរើស និងជ្រើសរើសសិស្ស និស្សិត អោយចូលរៀននៅបណ្ឌិត្យសភា នគរបាលកម្ពុជា ។
  • រៀបចំវិញ្ញាបនបត្របញ្ជាក់ការសិក្សា ឬ សញ្ញាបត្រ ដល់សិក្ខាកាម និងនិស្សិត ដែលបាន បញ្ចប់ការសិក្សាគ្រប់កំរិត ។
  • គ្រប់គ្រងសិក្ខាកាម និង និស្សិត ដែលកំពុងសិក្សា
  • ពិនិត្យសុខភាព និងព្យាបាលបឋមដល់សិក្ខាកាម និង និស្សិត
  • ការពារសន្តិសុខ ការថែទាំ សេវាអនាម័យទូទៅ
  • រៀបចំគម្រោងផែនការថវិកា សម្ភារៈបរិក្ខារ មធ្យោបាយ ប្រេងឥន្ធនៈ សម្រាប់ការងារ បណ្តុះបណ្តាលកងកំលាំងនគរបាលជាតិ និង កិច្ចដំណើរការរបស់បណ្ឌិត្យសភានគរបាល កម្ពុជា ។ គ្រប់គ្រងចំណូល ធ្វើការទូទាត់ចំណាយ សមស្របតាមនីតិវិធីហិរញ្ញវត្ថុ និងតាម ដានគម្រោងផែនការថវិកាប្រចាំឆ្នាំ។
  • គ្រប់គ្រងមធ្យោបាយ សម្ភារៈ ចលនទ្រព្យ អចលនទ្រព្យ អាហារដ្ឋាន របស់បណ្ឌិត្យ សភានគរបាលកម្ពុជា ។
  • កសាងផែនការសម្រាប់អភិវឌ្ឍ បណ្ឌិត្យសភានគរបាលកម្ពុជា
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់លើប្រគល់ឱ្យ
ខ- រចនាសម្ពន្ធ មន្ទីរចាត់ការ
  1. ការិយាល័យ រដ្ឋបាល-សរុប
  2. ការិយាល័យ បុគ្គលិក
  3. ការិយាល័យ ពិធីការ និងទំនាក់ទំនង
  4. ការិយាល័យផែនការ និងហិរញ្ញកិច្ច
  5. ការិយាល័យ និស្សិត និងសក្ខាកាម
  6. ការិយាល័យ ភស្តុភារ និងផ្គត់ផ្គង់
  7. ការិយាល័យ ការពារ និងថែទាំ
  8. ការិយាល័យ សុខាភិបាល
  9. ការិយាល័យ គ្រប់គ្រងទិន្នន័យ
  10. ការិយាល័យកីឡា និងសិល្បៈ
Song

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 1 ថ្ងៃមុន