- ទំព័រដើម
- អត្ថប្រយោជន៍នៃការធ្វើស្វ័យវាយតម្លៃ
អត្ថប្រយោជន៍នៃការធ្វើស្វ័យវាយតម្លៃ
ការធ្វើស្វ័យវាយតម្លៃផ្តល់នូវអត្ថប្រយោជន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ដូចខាងក្រោម ៖
១. ជួយដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិចូលរួមក្នុងដំណើរការទទួលស្គាល់គុណភាពអប់រំពីស្ថាប័នខាងក្រៅ
២. របាយការណ៍ស្វ័យវាយតម្លៃនេះនឹងត្រូវប្រើប្រាស់ជាមូលដ្ឋានក្នុងការវាយតម្លៃពីខាងក្រៅ ដើម្បីផ្តល់ការទទួលស្គាល់គុណភាពអប់រំ
៣. ជួយដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការរកឱ្យឃើញនូវចំណុចខ្លាំង និងចំណុចដែលត្រូវកែលម្អ ដើម្បីអភិវឌ្ឍ និងធ្វើឱ្យគុណភាពនៃការអប់រំបណ្ដុះបណ្ដាលកាន់ប្រសើរឡើងជាលំដាប់
៤. លទ្ធផលនៃស្វ័យវាយតម្លៃ ត្រូវយកធ្វើជាឯកសារមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព ការធ្វើកំណែទម្រង់ និងលើកគម្រោងស្នើសុំមូលនិធិអភិវឌ្ឍន៍បណ្ឌិត្យសភានគរបាលកម្ពុជាបង្កើតវប្បធម៌គុណភាពក្នុងបណ្ឌិត្យសភានគរបាលកម្ពុជា ។