បណ្ឌិត្យសភានគរបាលកម្ពុជា និងសាកលវិទ្យាល័យនគរបាលជាតិកូរ៉េ ចុះហត្ថលេខារួមគ្នាលើលិខិតសម្តែងបំណង កិច្ចសហប្រតិបត្តិការ
នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូនគរបាលជាតិកូរ៉េ ចំនួន៥រូប ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុ ប៊ុមស៊ូ ជាប្រធានសាកលវិទ្យាល័យនគរបាលជាតិកូរ៉េ មកទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងបានចុះហត្ថលេខារួមគ្នាលើលិខិតសម្តែងបំណងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត លើការងារស្រាវជ្រាវ និងការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាល នៃប្រទេសទាំងពីរ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ភាគីកូរ៉េ បានជួយដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងនាមជាដៃគូកិច្ចសហ ប្រតិបត្តិការ លើ ៖
១. ការបណ្តុះបណ្តាលគ្រូបង្គោលនគរបាល លើជំនាញក្បាច់គុន អំពីវិធីសាស្រ្តចាប់ជនល្មើស
២. ការបណ្តុះបណ្តាលគ្រូបង្គោលនគរបាល លើជំនាញប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Crime)