ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូសាកលវិទ្យាល័យនគរបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងគ្រូនគរបាលជាតិកូរ៉េ ខាងក្បាច់គុន
នាព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ គ.ស២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូសាកលវិទ្យាល័យនគរបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន៦រូប ដឹកនាំដោយ ឯកឧត្តម លូ ប៊ីន អនុប្រធានសាកលវិទ្យាល័យ ដើម្បីធ្វើទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា ។
ជាមួយគ្នានេះដែរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សេង ផល្លី ក៏បានទទួលស្វាគមន៍គ្រូនគរបាលជាតិកូរ៉េ ចំនួន ០៣រូប ដែលជាគ្រូជម្រើសជាតិ ខាងក្បាច់គុន កម្រិតអន្ដរជាតិ មានខ្សែក្រវ៉ាត់ខ្មៅ១២ដាន់ ជំនាញខាងបង្ក្រាប និងចាប់ជនល្មើសដាក់ខ្នោះ មកបង្ហាត់គ្រូបង្គោលនគរបាលជាតិកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា មានរយៈពេល២សប្ដាហ៍ តាមស្មារតីក្នុងកិច្ចសហប្រតិបត្ដិការ រវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងសាកលវិទ្យានគរបាលជាតិកូរ៉េ ។
ព័ត៌មានជាប់ទាក់ទង