ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍ ឯកឧត្ដម បណ្ឌិត ហេង វង្សប៊ុនឆាត ទីប្រឹក្សារាជរដ្ឋាភិបាល
នាព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨
ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍ ឯកឧត្ដម បណ្ឌិត ហេង វង្សប៊ុនឆាត ទីប្រឹក្សារាជរដ្ឋាភិបាល ជាវាគ្មិនកិត្ដិយស ដែលបានអញ្ជើញមកធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ លើប្រធានបទស្តីពី « គោលការណ៍សំខាន់ៗ នៃរដ្ឋបាលសាធារណៈ » ជូនដល់គ្រូនគរបាលជាតិ និង និស្សិតនាយនគរបាល ថ្នាក់បរិញ្ញាបត្រ បញ្ញាបត្រជាន់ខ្ពស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ព័ត៌មានជាប់ទាក់ទង