បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


បណ្ឌិត្យសភានគរបាលកម្ពុជា បានបើកសន្និបាទបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០១៩ ក្រោមធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា

ចំនួនទស្សនា (1.5K)

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ចើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០១៩ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ។

អង្គសន្និបាតបានធ្វើការបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងបានវាយតម្លៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០១៨ ព្រមទាំងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩។ ក្នុងនោះដែរ អង្គសន្និបាត ក៏បានបែងចែកក្រុមពិភាក្សា និងឡើងធ្វើបទអន្ដរាគមន៍ ទាក់ទងនឹងប្រធានបទចំនួន ៥ គឺ៖

១. ការពង្រឹងសមត្ថភាព និងអភិវឌ្ឍស្ថាប័ន ។
២. ការអភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យ និងគ្រូនគរបាលជាតិ ដើម្បីឆ្លើយតបទៅនឹងវិធីសាស្ត្របង្ហាត់ បង្រៀនបែបទំនើបក្នុងសតវត្សទី២១ ។
៣. ការអភិវឌ្ឍកម្មវិធីអប់រំ ដើម្បីឆ្លើយតបទៅនឹងស្ដង់ដាជាតិ តំបន់ និងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំង ។
៤. គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជាប្រកបដោយនិរន្តរភាព។
៥. កាលានុវត្តភាពការងារស្រាវជ្រាវវិទ្យាស្ថាននគរបាល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 6 ថ្ងៃមុន