- ទំព័រដើម
- ប្រវត្តិ
ប្រវត្តិ
ប្រវត្តិនៃការបង្កើតបណ្ឌិត្យសភានគរបាលកម្ពុជា
ក្រោយពីការបង្កើតនគរបាលជាតិជាផ្លូវការក្នុងឆ្នាំ១៩៤៥ សាលាបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ ក៏ត្រូវបានបង្កើតឡើង ហើយមានផ្លាស់ប្តូរឈ្មោះជាបន្តបន្ទាប់ ដូចខាងក្រោម៖
១- ដំណាក់កាលទី១ (ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៤៥-១៩៧០)
១.១- សាលាវិជ្ជាជីវៈនគរបាលជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៧
១.២- សាលាហ្វឹកហ្វឺនអ្នកត្រួតត្រា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥២
១.៣- សាលាជាតិតម្រួត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៤
១.៤- រាជបណ្ឌិត្យសភាតម្រួត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៩
១.៥- រាជវិទ្យាគារតម្រួត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦០
២- ដំណាក់កាលទី២ (សាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧០-១៩៧៥)
រដ្ឋាភិបាលនៃរបបសាធារណរដ្ឋខ្មែរ បានរៀបចំនាយកដ្ឋានទទួលបន្ទុកសាលារៀនជាតិខាងនគរបាលរួមមាន៖
២.១- សាលារៀនជាតិនគរបាល(ឆ្នាំ១៩៧០)
-សាលាអប់រំនៃស្នងការនគរបាល
-សាលាអប់រំនៃអធិការនគរបាល
-សាលាអប់រំភ្នាក់ងារក្រុមព្រះនគរបាលជាតិ និងក្រុមព្រះនគរបាលក្រុង
២.២- មជ្ឈមណ្ឌលសិក្សាហ្វឹកហ្វឺនអប់រំបុគ្គលិក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៣
៣. ដំណាក់កាលទី៣ (សាធារណរដ្ឋប្រជាមានិតកម្ពុជា-រដ្ឋកម្ពុជា ឆ្នាំ១៩៧៩-១៩៩៣)
ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានដួលរលំ ស្ថាប័ននគរបាលក៏ត្រូវបានបង្កើតឡើងវិញក្នុងឆ្នាំ១៩៧៩ មានឈ្មោះថា «នគរបាលប្រជាជន» ដឹកនាំដោយសមមិត្ត ជា ស៊ីម។ ក្នុងដំណាក់កាលនោះ មានការបង្កើតឡើងនូវសាលាហ្វឹកហ្វឺនកងកម្លាំងនគរបាលប្រជាជនជាបន្តបន្ទាប់ ដោយបែងចែកជាពីរដំណាក់កាល៖
៣.១- ចាប់ពីឆ្នាំ១៩៧៩ ដល់ ១៩៨៩
-សាលានគរបាលប្រជាជនមជ្ឈិម១ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ នៅបុរីកីឡា ក្រុងភ្នំពេញ
-សាលានគរបាលប្រជាជន២ រស្មីយុត្តិធម៌ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម
-សាលានគរបាលប្រជាជន៣ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល
៣.២- ចាប់ពីឆ្នាំ១៩៨៩ ដល់ ១៩៩៣
ដោយសារសភាពការណ៍នយោបាយសង្គម មានការវិវត្តយ៉ាងឆាប់រហ័ស នៅក្នុងឆ្នាំ១៩៨៩ ក្រសួងមហាផ្ទៃបានកែសម្រួលរចនាសម្ព័ន្ធថ្មីនិងបានកែសម្រួលរចនាសម្ព័ន្ធសាលានគរបាលប្រជាជនមជ្ឈិម១ ទៅជាថ្នាក់នាយកដ្ឋាន ដែលមានឈ្មោះថា «នាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការ» ក្នុងនោះ មានសាលានគរបាលប្រជាជនចំនួន៥ជាចំណុះដូចខាងក្រោម៖
១- សាលានគរបាលប្រជាជន១ (បុរីកីឡា ក្រុងភ្នំពេញ ក្រោយមកផ្ទេរទីតាំងទៅនៅតំបន់កប់ស្រូវ)
២- សាលានគរបាលប្រជាជន២ រស្មីយុត្តិធម៌ (ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម)
៣- សាលានគរបាលប្រជាជន៣ (ស្រុកកៀនស្វាយ ខេត្តកណ្តាល)
៤- សាលានគរបាលប្រជាជន៤ (ស្រុកកំពង់ត្របែក ខេត្តព្រៃវែង)
៥- សាលានគរបាលជាតិទួលគោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១(ខណ្ឌទួលគោក ក្រុងភ្នំពេញ)។
៤- ដំណាក់កាលទី៤ (ព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន)
ក្នុងដំណាក់កាលនេះ ការវិវត្តិប្រែប្រួលរចនាសម្ព័ន្ធនៃសាលានគរបាលជាតិ ត្រូវបានបែងចែកជា២ដំណាក់កាល៖
៤.១- ចាប់ពីឆ្នាំ១៩៩៣-២០០២
នាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការ មានសាលានគរបាលជាតិនិងសាលានគរបាលជាតិភូមិភាគចំណុះដូចខាងក្រោម៖
-សាលានគរបាលជាតិទួលគោក (ឆ្នាំ១៩៩១)
-សាលានគរបាលជាតិដីឥដ្ឋ (ឆ្នាំ១៩៩៦)
-សាលានគរបាលជាតិភូមិភាគ(ឆ្នាំ២០០១)មានចំនួន៥៖
១- សាលានគរបាលជាតិភូមិភាគ១ (ខេត្តតាកែវ)
២- សាលានគរបាលជាតិភូមិភាគ២ (ខេត្តកំពង់ចាម)
៣- សាលានគរបាលជាតិភូមិភាគ៣ (ខេត្តកំពង់ស្ពឺ)
៤- សាលានគរបាលជាតិភូមិភាគ៤ (ខេត្តបាត់ដំបង)
៥- សាលានគរបាលជាតិភូមិភាគ៥ (ខេត្តស្ទឹងត្រែង)
៤.២.ចាប់ពីឆ្នាំ២០០២ ដល់បច្ចុប្បន្ន
ដំណាក់កាលនេះ សាលាបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិមានការវិវត្តយ៉ាងខ្លាំង ដោយបានធ្វើការកែសម្រួលរចនាសម្ព័ន្ធដូចខាងក្រោម៖
១- សាលាភូមិន្ទនគរបាល ត្រូវបានប្រែក្លាយពីសាលានគរបាលជាតិដីឥដ្ឋ នៅក្នុងឆ្នាំ២០០២ ដែលមានអង្គភាពចំណុះចំនួន៣ គឺ៖
-មន្ទីរចាត់ការ
-មជ្ឈមណ្ឌលបណ្តុះបណ្តាលដំបូង
-មជ្ឈមណ្ឌលបណ្តុះបណ្តាលបន្ត
២- បណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបានប្រែក្លាយពីសាលាភូមិន្ទនគរបាល នៅក្នុងឆ្នាំ២០០៧ មាន ទីតាំងស្ថិតនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានផ្ទៃដីទំហំ១៣៤ ៩២២ ម៉ែត្រការ៉េ (ជាង១៣ហិកតា)។ បណ្ឌិត្យសភានគរបាលកម្ពុជា មានអង្គភាពចំណុះចំនួន១១និងសាលានគរបាលជាតិភូមិភាគចំនួន៦ ដូចខាងក្រោម៖
២.១- អង្គភាពចំណុះ
-មន្ទីរចាត់ការ
-វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល
-វិទ្យាស្ថានក្រោយបរិញ្ញាបត្រ
-វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល
-វិទ្យាស្ថានគ្រប់គ្រងនិងបញ្ជាដឹកនាំ
-វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស
-នាយកដ្ឋានបណ្តុះបណ្តាល
-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ
-សាលាមធ្យមវិជ្ជាជីវៈនគរបាល
-សាលាមធ្យមបច្ចេកទេស
-ដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទែក្នុង។
-សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម
២.២- សាលានគរបាលជាតិភូមិភាគ (ចំណុះនាយកដ្ឋានបណ្តុះបណ្តាល)
– សាលានគរបាលជាតិភូមិភាគ១ (ខេត្តស្ទឹងត្រែង)
– សាលានគរបាលជាតិភូមិភាគ២ (ខេត្តកំពង់ចាម)
– សាលានគរបាលជាតិភូមិភាគ៣ (ខេត្តកំពង់ស្ពឺ)
– សាលានគរបាលជាតិភូមិភាគ៤ (ខេត្តសៀមរាប)
– សាលានគរបាលជាតិភូមិភាគ៥ (ខេត្តបាត់ដំបង)
– សាលានគរបាលជាតិភូមិភាគ៦ (ខេត្តកំពង់ឆ្នាំង)៕