វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំត្រួតពិនិត្យលទ្ធផលការងារតាមការិយាល័យនីមួយៗប្រចាំខែកក្កដា គ.ស.២០១៩
ដីឥដ្ឋ ៖ នៅព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា គ.ស.២០១៩ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានប្រជុំត្រួត ពិនិត្យលទ្ធផលការងារតាមការិយាល័យនីមួយៗ ប្រចាំខែកក្កដា គ.ស.២០១៩ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាស្រ្តាចារ្យរង សេន សត្យា នាយកវិទ្យាស្ថាន និងដោយមានការចូលរួមពីលោកនាយករង នាយការិយាល័យ នាយផ្នែក និងមន្ត្រីក្រោមឱវាទ។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ ប្រធានអង្គប្រជុំ បានណែនាំឱ្យការិយាល័យស្រាវជ្រាវច្បាប់ ការិយាល័យស្រាវជ្រាវឧក្រិដ្ឋវិទ្យា និងការិយាល័យស្រាវជ្រាវវិទ្យាសាស្រ្តបញ្ជា-ដឹកនាំ ចុះទំនាក់ទំនងប្រមូលព័ត៌មាននៅតាមអង្គភាពផ្សេងៗ និងការិយាល័យកិច្ចការនិស្សិត អំពីនិស្សិតថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យក្នុងគ.ស.២០១៥-២០១៦ កន្លងទៅ ដើម្បីរៀបចំគម្រោងចុះវាយតម្លៃការសិក្សារបស់និស្សិត ក្រោយពីបញ្ចប់ការសិក្សាពីបណ្ឌិត្យសភានគរបាលកម្ពុជា។
លោកប្រធានអង្គប្រជុំ ក៏បានជំរុញការអនុវត្តបទបញ្ជាផ្ទៃក្នុងដល់មន្ត្រីក្រោមឱវាទ។ ជាពិសេស បានជំរុញដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន នាយការិយាល័យនិងនាយផ្នែក តាមជំនាញនីមួយៗ ត្រូវពង្រឹងការងារឱ្យបានល្អប្រសើរបន្ថែមទៀត៕
អត្ថបទនិងរូបថត ៖ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល