បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្សា

ចំនួនទស្សនា (1.1K)

នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្សា «ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ជំនាន់ទី១១ សម្រាប់និស្សិតនាយនគរបាលបន្តវេន ចំនួន២០០នាក់និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៤ លើកទី២ » សម្រាប់សិស្សនគរបាលក្របខណ្ឌថ្មី ចំនួន២០០នាក់ ដែលទើបបានប្រឡងជាប់ជាស្ថាពរ ក្នុងឆ្នាំ២០១៩កន្លងទៅ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ បានគូសបញ្ជាក់ថា បរិមាណមន្រ្តីនគរបាលជាតិពីមួយឆ្នាំទៅមួយឆ្នាំគឺមានការប្រែប្រួលជានិច្ច អ្នកចាស់ចាកចេញទៅ អ្នកថ្មីចូលមក ប្រៀបបាននឹងរលកក្រោយរុញច្រានរលកមុខ ធ្វើឱ្យមានចរន្តនៃការផ្លាស់ប្តូរឥតឈប់ឈរ។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសមន្រ្តីនគរបាលក្របខណ្ឌថ្មី តាមរយៈការប្រឡងប្រជែងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ដើម្បីបន្តវេនកងកម្លាំងនគរបាលជាតិ និងបំពេញបន្ថែមតាមតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិទាំងក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្តម បានបន្ថែមថា វគ្គសិក្សាថ្នាក់បរិញ្ញាបត្រ ដែលសិក្សារយៈពេល៤ឆ្នាំ ជាវគ្គមានលក្ខណៈពិសេស និងមានសារសំខាន់ជាងគេក្នុងចំណោមវគ្គសិក្សានានា ពីព្រោះ វគ្គនេះបានតម្រង់ទិសការបណ្ដុះបណ្ដាលនិស្សិតឱ្យក្លាយទៅជានាយនគរបាលបន្តវេនប្រកបដោយវិជ្ជាជីវៈពេញលេញក្រោយពេលបញ្ចប់ការបណ្តុះបណ្តាល។ ចំណែកឯ វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល គឺជាវគ្គកាតព្វកិច្ចសម្រាប់មន្រ្តីនគរបាលក្របខណ្ឌថ្មី ដែលបានប្រឡងជាប់ជាស្ថាពរទាំងអស់ត្រូវតែឆ្លងកាត់វគ្គនេះ ជាដាច់ខាត មុនតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ។

ឯកឧត្ដម ក៏បានមានប្រសាសន៍ឱ្យដឹងផងដែរថា ការបណ្ដុះបណ្ដាលនៅបណ្ឌិត្យសភាគឺផ្តោតសំខាន់លើគុណភាព ពោលគឺ អ្នកសិក្សាត្រូវរៀនឱ្យចេះ មិនមែនរៀនឱ្យចប់នោះទេ ហើយគុណភាពមិនអាចសម្របសម្រួលបានឡើយ។

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 3 ថ្ងៃមុន