ឯកឧត្ដម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ អញ្ជើញមកពិនិត្យអគារសម្រាប់អង្គុយទស្សនាកីឡានិងការហ្វឹកហាត់ផ្សេងៗបន្ទាប់ពីបានសាងសង់រួចជាស្ថាពរ(១០០%) នៅបណ្ឌិត្យសភានគរបាលកម្ពុជា
នាព្រឹកថ្ងៃសុក្រ ទី១៨ នេះ ឯកឩត្តម នាយឩត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភា និងមន្ដ្រីមួយចំនួនទៀតបានទទួល ឯកឧត្ដម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ អញ្ជើញមកពិនិត្យអគារសម្រាប់អង្គុយទស្សនាកីឡានិងការហ្វឹកហាត់ផ្សេងៗបន្ទាប់ពីបានសាងសង់រួចជាស្ថាពរ(១០០%) នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
អគារនេះឧបត្ថម្ភថវិកាសាងសង់ដោយឯកឧត្ដម សុខ ផល និងលោកជំទាវ ដែលមានមុខងារជាកន្លែងអង្គុយទស្សនា ការហ្វឹកហាត់បើកបរម៉ូតូនិង រថយន្តប្រដេញបង្ក្រាបបទល្មឹសតាមដងផ្លូវ ការដើរព្យុហយាត្រា ការសំដែងក្បាច់គុននៅលើទីវាល ការប្រកួតកីឡាបាល់ទាត់ និងអាចជាកន្លែងសម្រាប់ប្រារព្ធពិធីផ្សេងៗទៀតផងដែរ។
ការឧបត្ថម្ភរបស់ឯកឧត្ដម សុខ ផល គឺជាការចូលរួមចំណែកក្នុងការកសាងសមិទ្ធផលជាច្រើនរបស់បណ្ឌិត្យសភា ដែលបានកសាងឡើងដោយសម្តេចតេជោ និង សម្តេចក្រឡាហោម ព្រមទាំងសប្បុរសជនមួយចំនួនទៀតដូចជា ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន បានឧបត្ថម្ភផ្លូវ១ខែ្សប្រវែង១៦៩ម៉ែត ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានឧបត្ថម្ភផ្លូវបេតុង១ខ្សែប្រវែង ៧៥៦ម៉ែត ជាដើម ។
សមិទ្ធផលទាំងនេះ បានបង្ហាញឱ្យឃើញអំពីវឌ្ឍនភាពយ៉ាងខ្លាំងនិងគុណភាពបណ្តុះបណ្តាលរបស់បណ្ឌិត្យសភា ក្រោមការណែនាំ យកចិត្តទុកដាក់ខ្ពស់ និង ដឹកនាំបញ្ជារបស់សម្តេចក្រឡាហោម ក្នុងយុគសម័យតេជោសែននេះ ។