វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា
ដីឥដ្ឋ : នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង សេន សត្យា នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនៃបណ្ឌិត្យសភានគរបាល បានដឹកនាំកិច្ចប្រជុំ ដើម្បីឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដានិងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២១ របស់វិទ្យាស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ការិយាល័យនិងមន្ត្រីនៃវិទ្យាស្ថាន។
ជាកិច្ចចាប់ផ្តើម លោកប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍ដល់សមាជិកនៃអង្គប្រជុំនិងបានឱ្យនាយការិយាល័យតាមជំនាញនីមួយៗ រាយការណ៍ជូនដល់អង្គប្រជុំដើម្បីធ្វើការត្រួតពិនិត្យ។
បន្ទាប់ពីបានត្រួតពិនិត្យនិងកែសម្រួលខ្លឹមសាររបាយការណ៍រួចមក អង្គប្រជុំបានសម្រេចឯកភាពទាំងស្រុងនិងណែនាំដល់ការិយាល័យរដ្ឋបាល-សរុប ត្រូវយករបាយការណ៍ខាងលើទៅកែសម្រួលនិងបញ្ជូនទៅមន្ទីរចាត់ការឱ្យបានទាន់ពេលវេលា។
ជាចុងក្រោយ លោកប្រធានអង្គប្រជុំ បានណែនាំនូវការងារមួយចំនួនដូចខាងក្រោម៖
– ថ្នាក់ដឹកនាំនិងមន្ត្រី ត្រូវពង្រឹងការគោរពវិន័យការងារឧ្យបានល្អ
– ការិយាល័យទាំងអស់ ត្រូវអនុវត្តការងារដែលបានកំណត់ក្នុងកម្មវិធីការងារប្រចាំខែឧ្យបានត្រឹមត្រូវ ច្បាស់លាស់
– ថ្នាក់ដឹកនាំនិងមន្ត្រី ត្រូវចូលរួមវេនប្រចាំការនីមួយៗនិងវេនថែរក្សាសម្អាតបរិស្ថាន តាមការកំណត់របស់វិទ្យាស្ថាន
– ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ត្រូវតាមដាននូវសុខភាពរបស់ខ្លួននិងអនុវត្តវិធានការ៣កុំ ៣ការពារឧ្យបានត្រឹមត្រូវ។
អត្ថបទនិងរូបភាព : វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល