ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដឹកនាំគណៈប្រតិភូអន្តរជាតិ
នាព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដឹកនាំគណៈប្រតិភូអន្តរជាតិ រួមមាន ឯកឧត្ដម Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រតិភូស្ថានទូតប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា ព្រមទាំងប្រតិភូអមដំណើរជាតិនិងអន្តរជាតិជាច្រើនរូបទៀត អញ្ជើញមកទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលនៅកម្ពុជា។
ព័ត៌មានជាប់ទាក់ទង