ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបណ្ឌិត្យសភានគរបាលភូមិន្ទថៃ ចំនួន៦រូប ដឹកនាំដោយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក Thatchai Pitaneelaboot ប្រធានបណ្ឌិត្យសភានគរបាលភូមិន្ទថៃ
នៅរសៀលថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបណ្ឌិត្យសភានគរបាលភូមិន្ទថៃ ចំនួន៦រូប ដឹកនាំដោយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក Thatchai Pitaneelaboot ប្រធានបណ្ឌិត្យសភានគរបាលភូមិន្ទថៃ ដើម្បីពិភាក្សាទ្វេភាគីស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធគ្នាទាក់ទងនឹងការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលទាំងពីរ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ព័ត៌មានជាប់ទាក់ទង