ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីនគរបាលជាតិទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ប្រកាសគាំទ្រពេញទំហឹង ចំពោះការដាក់ចេញគោលការណ៍ដ៏ម៉ឺងម៉ាត់ និងដាច់ខាតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលមនោគមវិជ្ជាជ្រុលនិយម របស់ពូជជនក្បត់ជាតិ៣ជំនាន់
ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីនគរបាលជាតិទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ចេញគោលការណ៍ដ៏ម៉ឺងម៉ាត់ និងដាច់ខាតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់ ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។
យើងខ្ញុំសូមសម្តែងនូវគាំទ្រយ៉ាងពេញទំហឹង ចំពោះការប្រកាសដាក់ចេញនូវគោលការណ៍ដ៏ម៉ឺងម៉ាត់ និងដាច់ខាតបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ «កម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់» ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។
យើងខ្ញុំ ក៏សូមប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការ រាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលដែល មិនស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ការផ្លាស់ប្តូរផ្តួលរំលំក្រៅប្រព័ន្ធប្រជាធិបតេយ្យ។
យើងខ្ញុំយល់ថា រាល់ទង្វើញុះញង់បង្កចលាចលសង្គមឥតឈប់ឈរតាមគ្រប់មធ្យោបាយ និងទម្រង់របស់ត្រកូលជនក្បត់ជាតិ៣ជំនាន់ជាមេក្លោង គឺពិតជា
ការប៉ុនប៉ងបំផ្លាញនូវសន្តិភាព ស្ថេរភាពសង្គម ការរីចម្រើន របស់ប្រទេសជាតិ និងភាពសុខសាន្ត របស់ប្រជាជនកម្ពុជាទាំងមូល ដែលមិនអាចប្រកែកនិងអត់អោនអោយបានឡើយ។
យើងខ្ញុំប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាពនេះ ទោះជានៅក្នុងតម្លៃណាក៏ដោយ៕