ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានអញ្ជើញជាអធិបតីបើកកេស និងកាត់កញ្ចប់វិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ចំនួន២០០នាក់
នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ប្រចាំឆ្នាំ២០២២ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល តំណាង ឯកឧត្ដម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីបើកកេស និងកាត់កញ្ចប់វិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ចំនួន២០០នាក់ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល សិក្សារយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ព័ត៌មានជាប់ទាក់ទង