បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន៥៦៩នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ចំនួនទស្សនា (884)

នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីដ៏ខ្ពង់ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភីចំនួន៥៦៩នាក់ នៅបណ្ឌិត្យភានគរបាល កម្ពុជា។

​រាយការណ៍ក្នុងពិធីនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យសេង ផល្លី ប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា បានលើកឡើងអំពីអត្ថប្រយោជន៍និងតម្លៃនៃការងារបណ្ដុះបណ្ដាល គុណភាពអប់រំ ប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រង និងភាពជោគជ័យនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់របស់បណ្ឌិត្យសភា   នគរ​បាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគទាំង៦ ដើម្បីបំពេញបានតាមតម្រូវការនៃការងារបណ្ដុះបណ្ដាល ស្របតាមផែនការយុទ្ធសាស្ត្រនិងកម្មវិធីកំណែទម្រង់របស់ខ្លួន។ ក្នុងន័យនេះ ឯកឧត្ដមបានគោរពថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតបំពោះរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងមហាផ្ទៃ ដែលបានគាំទ្រឧបត្ថម្ភ និងផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍបណ្ឌិត្យសភាលើគ្រប់ផ្នែក ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ឱ្យបានល្អប្រសើរ។ 

ថ្លែងក្នុងឱកាសនោះ សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា និស្សិតជ័យលាភីទាំងនេះគឺជា ធនធានមនុស្សថ្មីផ្នែកកងកម្លាំងនគរបាលជាតិមានលក្ខណសម្បត្តិសមស្របនិង​ប្រកបដោយសក្ដានុពល ដើម្បីបន្តវេនក្នុងការងារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ស្របតាមការវិវឌ្ឍរបស់សង្គមជាតិ សភាពការណ៍សន្តិសុខជាតិនិងអន្តរជាតិ ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ននិងអនាគត។ 

សម្តេចក្រឡាហោម បានបន្ថែមថា នេះជាសក្ខីភាពបង្ហាញអំពីសមិទ្ធផលនៃការងារកំណែទម្រង់នគរបាលជាតិនិងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា

ជាចុងក្រោយ សម្តេចក្រឡាហោម បានប្រគល់សញ្ញាបត្រជានិមត្តិរូបជូនដល់និស្សិតជ័យលាភីចំនួន២៥នាក់ និងបានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភាណករបាលកម្ពុជាឱ្យបន្តការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិនិងបន្តការងារអភិវឌ្ឍ ស្របតាមស្តង់ដាគុណភាពនិងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ព្រមទាំងផ្ដាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹងនិងជំនាញវិជ្ជា ជីវៈដែលទទួលបានពីការបណ្ដុះបណ្ដាល ទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់៕

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 1 ថ្ងៃមុន