ពិធីប្រកាសចូលកាន់ដំណែងអគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា
នាព្រឹកថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រកាសចូលកាន់ដំណែងអគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ដែលក្នុងនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ត្រូវបានប្រកាសចូលកាន់តំណែងថ្មីជា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ និង
ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្រសួងមហាផ្ទៃ៕
ព័ត៌មានជាប់ទាក់ទង