លោកជំទាវ បណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាវាគ្មិនកិត្ដិយស ធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ ជូនដល់គ្រូនគរបាលជាតិ មន្ដ្រីនគរបាល និងនិស្សិត សិក្ខាកាម សិស្សនគរបាល
នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្ដម នាយឧត្ដមសេនីយ៍ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍ លោកជំទាវ បណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសដែល លោកជំទាវ បណ្ឌិត រដ្ឋមន្ដ្រី អញ្ជើញជាវាគ្មិនកិត្ដិយស ធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ លើប្រធានបទស្ដីពី ” ការអភិរក្សនិងការអភិវឌ្ឍវប្បធម៌ជាតិ និងលក្ខណៈសម្គាល់អត្តសញ្ញាណជាតិខ្មែរ ” ជូនដល់គ្រូនគរបាលជាតិ មន្ដ្រីនគរបាល និងនិស្សិត សិក្ខាកាម សិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា សរុបចំនួន ៩១៥នាក់ បានចូលរួមស្ដាប់ ។
ព័ត៌មានជាប់ទាក់ទង