បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


កិច្ចសហប្រតិបត្តិការអន្តរជាតិ

ចំនួនទស្សនា (5.3K)

ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាយុទ្ធសាស្រ្តមួយក្នុងការធ្វើសមាហរណកម្មរបស់បណ្ឌិត្យ សភានគរបាលកម្ពុជាទៅក្នុងក្របខណ្ឌអន្តរជាតិ ស្របតាមនិន្នាការសកលភាវូបនីយកម្ម ដើម្បីអាចប្រៀបធៀបជាមួយស្ថាប័នបណ្ដុះបណ្ដាលកងកម្លាំងនគរបាល នៃប្រទេសនានា ក្នុងក្របខណ្ឌអាស៊ាននិងតំបន់។

ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនេះបានផ្ដោតសំខាន់ទៅលើការធ្វើអន្តរជាតិនីយកម្មនៃកម្មវិធីអប់រំ         ការផ្លាស់ប្តូរគណៈប្រតិ​ភូ និស្សិត ការដកស្រង់បទពិសោធលើការងារដឹកនាំ គ្រប់គ្រង ការបង្កើតមន្ទីរពិសោធន៍    កោសល្យវិច័យគ្រប់ប្រ​​ភេទ ការស្រាវជ្រាវវិទ្យាសាស្រ្តរួមគ្នា​ ។ល។

ជាការពិតណាស់ កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ មានសារៈសំខាន់រួមចំណែកយ៉ាងខ្លាំង ដល់ការរីកចម្រើនរបស់ស្ថាប័ន និងប្រទេសជាតិទាំងមូល។ ជាក់ស្ដែង វឌ្ឍនភាពលើការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺជាផ្លែផ្កាដែ​ល​កើតចេញពីការខិតខំប្រឹងប្រែង លើផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិ ផងដែរ​​។

​បណ្ឌិត្យសភានគរបាលកម្ពុជា ដែលជាតួអង្គសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ ត្រូវបន្តពង្រឹងនិងពង្រីកបន្ថែមទៀតលើការងារសហប្រតិបត្តិការនិងទំនាក់ទំនងអន្តរជាតិ ជាមួយស្ថាប័ននានា ដែលមានគោលដៅដូចគ្នា ដើម្បីឈានទៅសម្រេចនូវគោលដៅ បេសកកម្ម និងចក្ខុវិស័យរបស់ខ្លួន ដែលបានកំណត់។

​​ លទ្ធផលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិត្រឹមឆ្នាំ២០២៤​ មានដូចខាងក្រោម៖

  • ជាសមាជិកនគរបាលអាស៊ាន ដើម្បីចូលរួមកិច្ចប្រជុំសហប្រតិបត្តិការបណ្តុះបណ្តាលនគរបាលអាស៊ាន APTCM (Aseanapol Training Cooperation Meeting)
  • ជាសមាជិកសមាគមបណ្ឌិត្យសភានគរបាលអន្តរជាតិ INTERPA (International Association of Police Academies)
  • ជាសមាជិកស្ថាបនិកសមាគមស្ថាប័នបណ្តុះបណ្តាលនគរបាលទ្វីបអាស៊ី APTA (Association of Police Training Institutions in Asia)
  • ជាសមាជិកនៃវេទិកាប្រធានបណ្ឌិត្យសភានគរបាលចិន-អាស៊ាននិងប្រទេសជិតខាង China-ASEAN Police Academy’s President Forum and Neighboring Countries.
  • ជាសមាជិកក្នុងវេទិកា អន្តរជាតិស្ដីពីកិច្ចសហប្រតិបត្តិការអប់រំនគរបាល IFPEC (International Forum on Police Education Cooperation)
  • ជាសមាជិកក្នុងកម្មវិធីជួបជុំសិស្ស-និស្សិតបណ្ឌិត្យសភានគរបាលទ្វីបអាស៊ី PASFA (Police Academy Student Festival in Asia) នៅសាកលវិទ្យាល័យនគរបាលជាតិកូរ៉េ
  • បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយបណ្ឌិត្យសភានគរបាលប្រជាជនវៀតណាម
    មហាវិទ្យាល័យនគរបាលខេត្តយូណាន(ចិន) បណ្ឌិត្យសភានគរបាលភូមិន្ទថៃ សាកលវិទ្យាល័យជាតិវិទ្យាសាស្រ្តកោសល្យវិច័យហ្គូចារ៉ាត់(ឥណ្ឌា) មហាវិទ្យា​ល័យនគរបាលទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស សាកលវិទ្យាល័យរ៉ាស្រ្ទីយ៉ារ័កហ្សា (ឥណ្ឌា) បណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល នៃស្ថាប័ន IDP Education (Cambodia) ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមហាវិទ្យាល័យវិជ្ជាជីវៈនគរបាលទីក្រុងអ៊ូហាន (ចិន)
  • បានចុះលិខិតសម្តែងបំណងកិច្ចសហប្រតិបត្តិការអន្តរជាតិ (LoI) ជាមួយសាកលវិទ្យាល័យនគរបាលជាតិកូរ៉េ (កូរ៉េខាងត្បូង) សមាគមនគរបាលអន្តរជាតិ (IPA)
  • បានទំនាក់ទំនងសហប្រតិបត្តិការជាមួយស្ថាប័នដូចជា សាកលវិទ្យាល័យសន្តិសុខសាធារណៈចិន មហាវិទ្យាល័យនគរបាលហុងកុង បណ្ឌិត្យសភានគរបាលជាតិតួគី សាកលវិទ្យាល័យស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌចិន
  • បានទំនាក់ទំនងសហប្រតិបត្តិការជាមួយស្ថានទូតប្រចាំនៅកម្ពុជា ដូចជា៖ ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតចិន ស្ថានទូតកូរ៉េខាងត្បូង ស្ថានទូតថៃ ស្ថានទូតវៀតណាម ស្ថានទូតឥណ្ឌា ស្ថានទូតអង់គ្លេស ស្ថានទូតតួកគី ស្ថានទូតអាល្លឺម៉ង់ និងស្ថានទូតអូស្រ្តាលី

ក្នុងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិពីអតីតកាលរហូតមកដល់ឆ្នាំ២០២៤​ បណ្ឌិត្យសភាបានធ្វើការចាត់បញ្ជូនគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅបណ្តាប្រទេសជឿនលឿនមួយចំនួនផងដែរ ដើម្បីដកស្រង់បទពិសោធ ផ្សេងៗលើការងារបណ្តុះបណ្តាលកងកម្លាំងនគរបាល ​រួមមានសហរដ្ឋអាមេរិក អង់គ្លេស ចិន រុស្ស៊ី កូរ៉េខាងត្បូង ព្រះរាជាណាចក្រថៃ វៀតណាម ឡាវ​ សិង្ហបុរី ហ្វីលីពីន អាល្លឺម៉ង់ តួកគី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជាដើម៕

Song

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 1 ថ្ងៃមុន