បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅកម្ពស់៥ជាន់ និងសមិទ្ធផលនានា របស់បណ្ឌិត្យសភានគរបាលកម្ពុជា

ចំនួនទស្សនា (1.6K)

ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅកម្ពស់៥ជាន់ និងសមិទ្ធផលនានា របស់បណ្ឌិត្យសភានគរបាលកម្ពុជា
=========

សមិទ្ធផលថ្មីៗ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដូចជា អគារស្នាក់នៅសម្រាប់និស្សិត មាន៥០បន្ទប់ អគារស្នាក់នៅសម្រាប់គ្រូ មាន៣០បន្ទប់ ទីលានហ្វឹកហាត់បាញ់គ្រាប់ពិត ទីលានឆ្លងកាត់ឧបស័គ្គ អាងហ្វឹកហាត់ហែលទឹក អគារក្បាច់គុន ទីលានសម្រាប់សិក្សាប្រតិបត្ដិ និង ផ្លូវបេតុងនិងប្រព័ន្ធលូរំដោះទឹក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា ពិធីសម្ពោធសមិទ្ធផលថ្មីៗនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដោយមានការគាំទ្រ និងឧបត្ថម្ភ ពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល សម្ដេច ជាអគ្គស្ថាបនិកដ៏ឆ្នើមនៃសន្តិភាព និងជាអត្ថកោវិទនៃជាតិ និងក្រោមការដឹកនាំបញ្ជារបស់ សម្ដេចក្រឡាហោម ដែលមានទស្សនវិស័យប្រកបដោយប្រាជ្ញាភិវឌ្ឍន៍ ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពឱ្យស្របតាមតម្រូវការរបស់សង្គមជាតិ។

ថ្លែងក្នុងពិធីនេះ សម្តេចក្រឡាហោម បានសំដែងការគាំទ្រលើកម្មវិធីកំណែទម្រង់ និងកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់ឧត្តមភាពបណ្ឌិត្យសភា ឱ្យស្របតាមស្ដង់ដាជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ។

សម្តេចបានបញ្ជាក់បន្ថែមថា ដោយមើលឃើញនូវអត្ថប្រយោជន៍នៃការងារអប់រំ រាជរដ្ឋាភិបាលបានចំណាយថវិការដ្ឋជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈនានា បម្រើឱ្យការងារបណ្ដុះបណ្ដាលមន្រ្តីនគរបាល និងមន្រ្តីពន្ធនាគារ ឱ្យមានសមត្ថភាពវិជ្ជាជីវៈសមស្របសម្រាប់បំពេញការងារលើវិស័យសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងពន្ធនាគារប្រកបដោយប្រសិទ្ធភាព និងមានជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។

សម្តេច បានបន្តថាទោះបីជាយើងសម្រេចបានសមិទ្ធផលទាំងនេះក្ដី ក៏នៅតែមិនទាន់បំពេញបាននូវតម្រូវការនៃការបណ្ដុះបណ្ដាលដែរ។

ដូចនេះ រាល់ចំណុចខ្វះខាតផ្សេងទៀត រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ នឹងព្យាយាមដោះស្រាយជាបណ្ដើរៗទៅតាមដំណាក់កាល និង តាមលទ្ធភាពថវិកាជាតិ។

នាឱកាសដ៏វិសេសវិសាសនោះដែរ សម្ដេចក្រឡាហោម ក៏បានប្រគល់ព្រះរាជក្រឹត្យ ស្ដីពីការតែងតាំងឋានៈ សាស្រ្តាចារ្យ សាស្ត្រាចារ្យរង និងសាស្ដ្រាចារ្យជំនួយ ជូនដល់ ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ថ្នាក់ដឹកនាំ និងគ្រូនគរបាលជាតិ ចំនួន ២៥រូប ផងដែរ។

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 7 ថ្ងៃមុន