កិច្ចប្រជុំពិភាក្សា លើវគ្គបំប៉នជំនាញ លើជំនាញ៣
កិច្ចប្រជុំពិភាក្សា លើវគ្គបំប៉នជំនាញ៖
🛂 គ្រប់គ្រងមុខសញ្ញា និងស្វែងរកចាប់ខ្លួនជនសង្ស័យ
🛂 ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
🛃 ជំនាញបង្ការនិងបង្រ្កាបបទល្មើសគ្រឿងញៀន។
កាលពីព្រឹកថ្ងៃពុធ ទី៥ ខែមិថុនា គ.ស.២០១៩ លោកឧត្ដមសេនីយ៍ឯក ភុន សុផល នាយកសាលាមធ្យមវិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានចូលរួមប្រជុំជាមួយតំណាងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តំណាងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងតំណាងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពិភាក្សាលើខ្លឹមសារ នៃកម្មវិធីអប់រំចំនួន៣វគ្គ ៖
១- វគ្គបំប៉នជំនាញគ្រប់គ្រងមុខសញ្ញា និងស្វែងរកចាប់ខ្លួនជនសង្ស័យ
២- វគ្គបំប៉នជំនាញប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
៣- វគ្គបំប៉នជំនាញបង្ការនិងបង្រ្កាបបទល្មើសគ្រឿងញៀន។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់
លោក លោកស្រីនាយករង និងលោកនាយការិយាល័យចំណុះសាលាជាច្រើនរូប ៕
អត្ថបទនិងរូបភាព៖ អនុសេនីយ៍ឯក មាស វិសាល