បណ្ឌិត្យសភានគរបាលកម្ពុជា អញ្ជើញ ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត ខៀវ កុសល ធ្វើបាឋកថាដើម្បីពង្រឹងសមត្ថភាពមន្រ្តីព័ត៌មាន
តបតាមការអញ្ជើញ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម បណ្ឌិត ខៀវ កុសល អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធដល់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញផ្នែកយកព័ត៌មាន ផ្នែកសរសេរខ្លឹមសារព័ត៌មាននិងអត្ថបទផ្សេងៗ នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី៧ ខែមិថុនា គ.ស.២០១៩។
បាឋកថាដែលមានរយៈពេលមួយព្រឹកនេះ ត្រូវបាន ឯកឧត្តម បណ្ឌិត ផ្តោតលើ៖
១. មូលដ្ឋានគ្រឹះនៃព័ត៌មាន
២. វិធិសាស្ត្រសរសេរអត្ថបទខ្លី
៣. របៀបសរសេរអត្ថបទយកព័ត៌មាន អំពីព្រឹត្តិការណ៍ណាមួយ និង
៤. ចំនុចសំខាន់ៗមួយចំនួនទៀត
នាឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធានគណៈកម្មការគ្រប់គ្រងនិងផ្សព្វផ្សាយព័ត៌មាន នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជួសមុខឲ្យសិក្ខាកាមទាំងអស់ បានថ្លែងអំណរគុណចំពោះឯកឧត្តមវាគ្មិន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកធ្វើបទបាឋកថាដ៏មានសារៈសំខាន់នេះ។
សូមបញ្ជាក់ជូនថា បណ្ឌិត្យសភានគរបាលកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ដោយជារឿយៗ បានអញ្ជើញថ្នាក់ដឹកនាំនិងអ្នកជំនាញ មកធ្វើបាឋកថាចែករំលែកចំណេះដឹងនិងបទពិសោធលើមុខជំនាញផ្សេងៗ៕
អត្ថបទនិងរូបថត ៖ មន្ទីរចាត់ការ