បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


កិច្ចប្រជុំតាមរបបកំណត់ ដើម្បីពិនិត្យតាមដាននិងដាក់ទិសដៅការងារអនុវត្តបន្ត

ចំនួនទស្សនា (1.2K)

ព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា គ.ស.២០១៩ វិទ្យាស្ថានក្រោយបរិញ្ញាបត្រនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំកិច្ចប្រជុំតាមរបបកំណត់ ដើម្បីពិនិត្យតាមដាននិងដាក់ទិសដៅការងារអនុវត្តបន្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡាយ សុបញ្ញា នាយកវិទ្យាស្ថាន ដោយមានការចូលរួមពីលោកនាយ-នាយរងការិយាល័យ និងមន្ត្រីទាំងអស់។ [English Below]

ក្នុងកិច្ចប្រជុំនោះ ប្រធានអង្គប្រជុំបានដាក់ទិសដៅសម្រាប់អនុវត្តបន្តដូចខាងក្រោម ៖

– ត្រៀមរៀបចំដំណើរការប្រឡងបញ្ចប់ត្រីមាសនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់៧ និងទី៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ និង២៨ ខែមិថុនា គ.ស.២០១៩
– រៀបចំរបាយការណ៍ស្តីពីការសិក្សានិងការបង្រៀនរបស់និស្សិតជំនាន់ទី៧ និងទី៨
– បន្តត្រួតពិនិត្យតាមដាននិស្សិតជំនាន់ទី៧លើការងារផ្តល់សេវាសហគមន៍
– សេចក្តីព្រាងដំណើរការអភិវឌ្ឍកម្មវិធីអប់រំថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល 
– រៀបចំប្រាក់ម៉ោងគ្រូបង្រៀនរបស់គ្រូប្រចាំឆមាសក្រោយ
– រៀបចំសំណើសុំគ្រាប់ពិត(កាំភ្លើង) សម្រាប់និស្សិតជំនាន់ទី៨ អនុវត្តបាញ់គ្រាប់ពិត
– បន្តអញ្ជើញវាគ្មិនមកធ្វើបាឋកថាចែករំលែកចំណេះដឹងដល់និស្សិត
– រៀបចំកម្រងសៀវភៅរូបភាពរបស់និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៦
– បូកសរុបនិងធ្វើរបាយការណ៍ស្តីពីវត្តមានសិក្សារបស់និស្សិតជំនាន់ទី៧
– បន្តត្រួតពិនិត្យនិងយកចិត្តទុកដាក់ការសិក្សា និងអនាម័យក្នុងថ្នាក់រៀន
– រៀបចំគណៈកម្មការវាយតម្លៃរបាយការណ៍ស្រាវជ្រាវ
– បន្តប្រមូលគម្រោងស្រាវជ្រាវរបស់និស្សិតជំនាន់ទី៧
– រៀបចំនិងពិនិត្យឯកសារចាត់បញ្ចួននិស្សិតជំនាន់ទី៧ទៅអង្គភាពដើមវិញ 
– រក្សាអនាម័យនិងសម្ភារវិទ្យាស្ថាន ពង្រឹងវិន័យការងារ ប្រជុំជួរ 
– ផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសចូលរៀននិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៩ និង
– បញ្ហាផ្សេងៗ

កិច្ចប្រជុំបានបញ្ចប់ទៅនៅព្រឹកថ្ងៃខែគ.ស.ដដែល ប្រកបដោយបរិយាកាសរីករាយនិងស្និទ្ធស្នាល។

អត្ថបទនិងរូបថត ៖ វិទ្យាស្ថានក្រោយបរិញ្ញាបត្រ

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 3 ថ្ងៃមុន