សាលាមធ្យមវិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំកិច្ចប្រជុំឆ្លងកម្មវិធីអប់រំ ក្រោមអធិបតី ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា
ដីឥដ្ឋ ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា គ.ស.២០១៩ សាលាមធ្យមវិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំកិច្ចប្រជុំឆ្លងកម្មវិធីអប់រំ ក្រោមអធិបតី ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។ កម្មវិធីអប់រំនោះរួមមាន ៖
១- វគ្គបំប៉នជំនាញគ្រប់គ្រងមុខសញ្ញានិងស្វែងរកចាប់ខ្លួនជនសង្ស័យ
២- វគ្គបំប៉នជំនាញប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
៣- វគ្គបំប៉នជំនាញបង្ការនិងបង្រ្កាបបទល្មើសគ្រឿងញៀន។
កិច្ចប្រជុំនេះមានការចូលរួមពីលោកនាយក នាយករង សាលា តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ លោកនាយ-នាយករងការិយាល័យចំណុះសាលា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕
អត្ថបទនិងរូបភាព ៖ សាលាមធ្យមវិជ្ជាជីវៈនគរបាលForwarded message:
ព័ត៌មានជាប់ទាក់ទង