កិច្ចប្រជុំបូកសរុបលទ្ឋផលអនុវត្តការងារហ្វឹកហ្វឺននិងបង្ហាត់បង្រៀនប្រចាំខែមិថុនា របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ
ដីឥដ្ឋ ៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា គ.ស.២០១៩ នៅសាលប្រជុំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនានិងលើកទិសដៅបន្តសម្រាប់ខែកក្កដា គ.ស.២០១៩ របស់ខ្លួនតាមកាលកំណត់ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចរបស់អាសន:ចំណុះនិមួយៗ លើការងារហ្វឹកហាត់និងបង្ហាត់បង្រៀន ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ ព្រមទាំងអស់លោកជាអនុប្រធានក្រុមប្រឹក្សាគ្រូ ប្រធានអាសន:ចំណុះ និងមន្រ្តីលេខាធិការដ្ឋាន ជាសាស្រ្តាចារ្យ និងគ្រូនគរបាលជាតិសរុបចំនួន៣១នាក់។
ថ្លែងនៅក្នុងអង្គប្រជុំនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានឯកភាពលើរបាយការណ៍លទ្ឋផលនៃការអនុវត្តការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិក្នុងខែមិថុនានេះ និងបានណែនាំអង្គប្រជុំ ជាពិសេសអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិនិងប្រធានអាសន:ជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ស្របតាមសេចក្តីកំណត់លេខ០០១ ស្តីពីការកំណត់តួនាទី ភារកិច្ចក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ សំដៅធានាបាននូវគុណភាពអប់រំ វិន័យ អាកប្បកិរិយាល្អ មានក្រមសីលធម៌វិជ្ជាជីវ: មានសមត្ថភាពគ្រប់គ្រាន់ និងជំនាញច្បាស់លាស់សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ និងដេម្បីថែរក្សាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
បន្ថែមពីនេះទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក បានជំរុញឲ្យមានការចុះពិនិត្យនិងធ្វើអធិការកិច្ចសិក្សាលើការបង្ហាត់បង្រៀនរបស់សាស្រ្តាចារ្យ និងគ្រូនគរបាលជាតិដែលកំពុងបង្ហាត់បង្រៀននិងហ្វឹកហ្វឺនដល់សិស្ស និសិ្សត និងសិក្ខាកាមនៃបណ្ឌិត្យសភានគរបាលកម្ពុជា សំដៅពង្រឹងគុណភាព រក្សាបាននូវវិន័យថ្លៃថ្នូរ និងគុណវឌ្ឍរបស់គ្រូនគរបាលជាតិគ្រប់ៗគ្នា។
ជាទីបញ្ចប់ ឯកឧត្តម បានធ្វើការណែនាំ ក្រើនរំឭកដល់សមាជិកអង្គប្រជុំ ត្រូវខិតខំដឹកនាំការងារជំនាញក្នុងអាសន:របស់ខ្លួន ធ្វើការស្រាវជ្រាវ ចងក្រង រៀបចំ និងធ្វើបច្ចុប្បន្នភាពខ្លឹមសារមេរៀនឲ្យទាន់សភាពការណ៍សង្គម បច្ចេកវិទ្យា និងបទល្មើសថ្មីៗដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ៕
អត្ថបទនិងរូបថត ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ