បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ចុះសំណេះសំណាលនិងសួរសុខទុក្ខសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរងក្របខណ្ខថ្មីចំនួន១២នាក់ ជានារី ២៥នាក់ នៅសាលានគរបាលជាតិភូមិភាគ៤

ចំនួនទស្សនា (1.8K)

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមិថុនា គ.ស២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានដឹកនាំប្រតិភូចុះសំណេះសំណាលនិងសួរសុខទុក្ខសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរងក្របខណ្ខថ្មីកំពុងសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៣ លើកទី១៣ នៅសាលានគរបាលជាតិភូមិភាគ៤ ក្នុងខេត្តសៀមរាប ដែលមានសិស្សនគរបាលសរុបចំនួន១២៥នាក់ ជានារី ២៥នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤រួចមក ឧត្តមប្រធានគណៈអធិបតី បានទាញការចាប់អារម្មណ៍ដូចនេះថា “នេះជាវគ្គបណ្តុះបណ្តាលប្រវត្តិសាស្ត្រដ៏សំខាន់និងចាំបាច់ នៅក្នុងឆាកជិវិតរបស់ប្អូនៗ ដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនពីជនស៊ីវិលមកជាកម្លាំងនគរបាលជាតិ”។ ឧត្តមបានបញ្ជាក់ច្បាស់ថា សិស្សដែលអាចទទួលបានវិញ្ញាបនបត្រសិក្សានិងប្រកាសតាំងស៊ប់ក្របខណ្ខមន្ត្រីនគរបាលជាតិកម្ពុជា លុះត្រាតែការសិក្សាទទួលបានជោគជ័យនិងអនុវត្តតាមនីតិវិធីជាធរមាន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ដល់សិស្សនគរបាលគ្រប់រូបត្រូវ៖
– យកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តីនិងអនុវត្តជាក់ស្ដែងស្របទៅនិងពាក្យស្លោកថា «បើអ្នកបង្ហូរញើសច្រើននៅទីនេះ អ្នកនិងបង្ហូរឈាមតិចនៅតាមដងផ្លូវ »
– ត្រូវមានវត្តមានគ្រប់ពេលសិក្សា ពេលប្រជុំជួរ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួននិងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុលច្បាប់នានា ពីព្រោះបណ្ឌិត្យសភា មិនមានការយោគយល់ ឬលើកលែងចំពោះសិស្សដែលមិនបានគោរពវិន័យនិងមិនបានបំពេញគ្រប់លក្ខខណ្ឌនានាតាមកម្មវិធីអប់រំនោះឡើយ
– ត្រូវគោរពឱ្យបានដាច់ខាតនូវរាល់ខ្លឹមសារដែលមានចែកក្នុងបទបញ្ជាផ្ទៃក្នុង បទបញ្ញត្តិ សេចក្តីសម្រេចនានា របស់បណ្ឌិត្យសភា
– ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់» «គុណភាពមិនអាចសម្របសម្រួលបានឡើយ » អ្នកដែលមិនបានទទួលជោគជ័យក្នុងការសិក្សា និងមិនត្រូវបានផ្តល់វិញ្ញាបនបត្រនិងមិនត្រូវបានប្រកាសតាំងស៊ប់នោះទេ
– ត្រូវចូលរួមធ្វើការវាយតម្លៃលើដំណើរការបណ្តុះបណ្តាលវគ្គទាំងមូលនិងផ្តល់ជាមតិយោបល់ឬសំណូមពរនានា នៅពេលបញ្ចាប់វគ្គសិក្សា
– ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្វី ជាមន្ត្រីនគរបាលដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ដើម្បីឱ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តមកលើខ្លួន។

អង្គពិធីទាំងមូលបានចាប់អារម្មណ៍និងគាំទ្រយ៉ាងខ្លាំង ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការអនុវត្តនូវអនុសាសន៍ដ៏មានតម្លៃនេះ។

ជាចុងក្រោយ ឯកឧត្តមប្រធាន ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំសាល ត្រូវយកចិត្តទុដាក់លើកាងារគ្រប់គ្រងវគ្គឲ្យបានល្អប្រសើរ នឹងជូនពរសិស្សទាំងអស់ឲ្យបានទទូលបានជោជ័យក្នុងកាសិក្សាទាំងអស់គ្នា នឹងបានពិនិត្យមើលដោយផ្ទាល់នួវសំណង់ ដែលកំពុង់សាងសង់ នឹងបន្ទប់ស្នាក់នៅរបស់សិស្ស

អត្ថបទនិងរូបថត៖ នាយកដ្ឋានបណ្តុះបណ្តាល

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 3 ថ្ងៃមុន