សាលាមធ្យមវិជ្ជាជីវៈនគរបាល បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំត្រីមាសទី២ និងឆមាសទី១ គ.ស.២០១៩
ដីឥដ្ឋ ៖ នៅព្រឹកថ្ងៃចន្ទ ទី១ ខែកក្កដា គ.ស.២០១៩ លោកឧត្ដមសរនីយ៍ឯក ភុន សុផល នាយកសាលាមធ្យមវិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២និងលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ត្រីមាសទី២ និងឆមាសទី២ គ.ស.២០១៩។
ក្រោយពីសមាជិកអង្គប្រជុំមានការពិភាក្សាលើលទ្ធផលការងាររបស់សាលារួចមក លោកឧត្ដមសេនីយ៍ឯក ប្រធានអង្គប្រជុំបានមានមតិណែនាំមួយចំនួនដូចខាងក្រោម ៖
- ត្រូវបង្កើនការយកចិត្តទុកដាក់លើការបំពេញការងារប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធភាព
- ត្រៀមទទួលនិងគ្រប់គ្រងសិក្ខាកាមវគ្គថ្មី
- ត្រៀមឯកសារផ្សេងៗដើម្បីសម្រួលឲ្យកិច្ចដំណើរការគ្រប់គ្រងសិក្ខាកាមវគ្គថ្មី និង
- បង្កើនសាមគ្គីភាពផ្ទៃ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកនាយករង លោកនាយការិយាល័យ និងមន្ត្រីជាច្រើនរូបរបស់សាលា។ ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារឲ្យទទួលបានជោគជ័យតាមផែនការកំណត់៕
អត្ថបទនិងរូបភាព ៖ សាលាមធ្យមវិជ្ជាជីវៈនគរបាល
ព័ត៌មានជាប់ទាក់ទង