វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ គ.ស.២០១៩ របស់ខ្លួន
នៅព្រឹកថ្ងៃចន្ទ ទី១ ខែកបនក្កដា គ.ស. ២០១៩ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ គ.ស.២០១៩ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សាស្រ្តាចារ្យរង សេន សត្យា នាយកវិទ្យាស្ថាននិងដោយមានការចូមរួមពីលោកនាយករង នាយការិយាល័យ នាយផ្នែក និងមន្ត្រីក្រោមឱវាទរបស់វិទ្យាស្ថាន។
ថ្លែងក្នុងអង្គប្រជុំលះ លោកឧត្តមសេនីយ៍ទោ ប្រធានអង្គប្រជុំបានត្រួតពិនិត្យនិងកែសម្រួលខ្លឹមសារលើរបាយការណ៍ស្តីពីការអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ គ.ស.២០១៩ និងបានជំរុញការអនុវត្តបទបញ្ជាផ្ទៃក្នុងដល់មន្ត្រីក្រោមឱវាទ ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត។
លោកឧត្តមសេនីយ៍ទោ បានថ្លែងបន្តថា ដើម្បីទួលបានលទ្ធផលតាមផែនការសកម្មភាពដែលបានកំណត់ទុក លោប្រធានអង្គប្រជុំបានជំរុញដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន នាយការិយាល័យ និងនាយផ្នែក តាមជំនាញនីមួយៗពង្រឹងការអនុវត្តការងារឱ្យបានល្អប្រសើរបន្ថែមទៀត។
ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង បានថ្លែងអំណរគុណដល់សមាជិកនៃអង្គប្រជុំដែលបានចំណាយពេល ចូលរួមក្នុងអង្គប្រជុំនាពេលនេះ៕
អត្ថបទនិងរូបថត ៖ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល