វិទ្យាស្ថានក្រោយបរិញ្ញាបត្រ រៀបចំកិច្ចប្រជុំតាមរបបកំណត់ ដើម្បីត្រួតពិនិត្យតាមដាននិងអនុវត្តការងារបន្តសប្តាហ៍បន្ទាប់
ដីឥដ្ឋ ៖ នៅថ្ងៃព្រឹកចន្ទ ទី១ ខែកក្កដា គ.ស.២០១៩ វិទ្យាស្ថានក្រោយបរិញ្ញាបត្រនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំកិច្ចប្រជុំតាមរបបកំណត់របស់ខ្លួន ដើម្បិពិនិត្យតាមដាននិងដាក់ទិសដៅការងារអនុវត្តបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឡាយ សុបញ្ញា នាយកវិទ្យាស្ថាននិងដោយមានការចូលរួមពីលោកនាយករងវិទ្យាស្ថាន នាយការិយាល័យចំណុះវិទ្យាស្ថាននិងមន្រ្តីទាំងអស់ក្នុងវិទ្យាស្ថាន។
បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីការអនុវត្តការងារសប្តាហ៍កន្លងមកនិងត្រួតពិនិត្យការងារដែលនៅមិនទាន់បានអនុវត្តរួចពីសប្តាហ៍កន្លងទៅ ដែលរាយការណ៍ដោយនាយការិយាល័យចំណុះរួចមក លោកប្រធានអង្គប្រជុំបានណែនាំនិងដាក់ទិសដៅសម្រាប់អនុវត្តបន្តដូចខាងក្រោម ៖
– សហការជាមួយការិយាល័យសិក្សាធិការ លើការងារពិនិត្យតាមដានការសិក្សានិងថ្នាក់រៀន
– ការរៀបចំប្រាក់ម៉ោងឧបត្ថម្ភសាស្រ្តាចារ្យ/គ្រូ បង្ហាត់បង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពសវិទ្យាសាស្រ្តនគរបាលជំនាន់ទី៧ ឆមាសទី២ ឆ្នាំទី២ និងជំនាន់ទី៨ ឆមាសទី២ ឆ្នាំទី១
– រៀបចំសំណើសុំគ្រាប់ពិតសម្រាប់ឱ្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៨ អនុវត្តជាក់ស្តែងនៅទីលានហ្វឹកហាត់
– រៀបចំសៀវភៅកម្រងរូបភាពរបស់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៦
– អញ្ជើញសាស្រ្តាចារ្យ/គ្រូ មកកែវិញ្ញាសាប្រឡងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៧ ត្រីមាសទី២ ឆមាសទី១ ឆ្នាំទី២ និងជំនាន់ទី៨ ត្រីមាសទី២ ឆមាសទី១ ឆ្នាំទី១
– រៀបចំរបាយការណ៍វត្តមានសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៧
– ត្រូវមានមន្រ្តីប្រចាំការពេលព្រឹក ពេលចុះវត្តមានអនាម័យ តាមប្រកាសថ្មីលេខ៤១
– រៀបចំគណៈកម្មការ អនុគណៈកម្មការវាយតម្លៃរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៧
– ពិនិត្យឯកសារចាត់បញ្ជូននិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៧ទៅអង្គភាពដើមវិញ
– រក្សាអនាម័យ សម្ភារវិទ្យាស្ថាន និងការពង្រឹងវិន័យប្រជុំជួរ
– ទទួលពាក្យសុំចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៩
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានអង្គប្រជុំ បានណែនាំនិងជំរុញឱ្យថ្នាក់ដឹកនាំវិទ្យាស្ថាន នាយការិយាល័យចំណុះវិទ្យាស្ថាននិងមន្រ្តីទាំងអស់ត្រូវខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទី ភារកិចុ្ច ដែលបានកំណត់។
អត្ថបទនិងរូបភាព ៖ វិទ្យាស្ថានក្រោយបរិញ្ញាបត្រ