បណ្ឌិត្យសភានគរបាលកម្ពុជា រៀបចំប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា
ដីឥដ្ឋ ៖ នៅថ្ងៃពុធ ទី៣ ខែកក្កដា គ.ស.២០១៩នេះ គណៈកម្មការប្រឡងនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានដំណើរការការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា កម្រិតបឋម ជំនាន់ទី៣ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស្វាយ ចាន់ដា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការប្រឡង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។
ឯកឧត្តម អនុប្រធានគណៈ:កម្មការប្រឡង បានបញ្ជាក់ថា ការប្រឡងបញ្ចប់វគ្គនេះ មានរយៈពេល២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា ដំណើរការប្រឡងនេះដែរ ក៏មានការចូលរួមត្រួតពិនិត្យពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន ចាន់ថុល អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងឯកឧត្តម ឧត្តមសេនីយ៍ឯក ផន សុភាគ្រូនគរបាលជាតិ កម្រិតឧត្តមថ្នាក់លេខ១ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកានៃគណៈកម្មការប្រឡង ដែលជាតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ មន្ទីរចាត់ការ វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស និងដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង៕
អត្ថបទនិងរូបថត ៖ វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស